ពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌ ៧មករាមានវិធានការចំពោះទីតាំងល្បែងស៊ីសង គ្រប់ប្រភេទតាមអនឡាញ

ភ្នំពេញ៖ ល្បែងស៊ីសងប្រភេទមាន់ជល់អនឡាញ បៀរក្រាត និងឡូតូ ជាដើម ដែលមានមនុស្សប្រមូលផ្ដុំនាំគ្នាលេងស្រែកហូរកញ្ជ្រៀវទាំងយប់ទាំងថ្ងៃដែលបង្ករភាពអសន្តិសុខនិងភាពភ័យខ្លាចដល់ពលរដ្ឋរស់នៅសំណូមពរដល់អាជ្ញាធរខណ្ឌ ៧មករាគួរមានវិធានការបង្ក្រាបនិងបិទតែម្ដងចំពោះល្បែងស៊ីសង់ទាំងនេះ។

សូមបញ្ជាក់ថាទីតាំងល្បែងជល់មាន់អនឡាញនេះស្ថិតទីតាំងកាហ្វេយីហោ ឆីងណាម ណេត តាមបណ្ដោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១៥៦ សង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅតំបន់នោះបានឲ្យដឹងថាទីតាំងការហ្វេ ២៤ម៉ោង បង្កប់ល្បែងស៉ីសងនេះគឺមានប្រមូលផ្ដុំមនុស្សទាំងក្មេងទាំងចាស់ បានមកនាំគ្នាលេងភ្នាល់ដាក់លុយ ទាំងយប់ទាំងថ្ងៃរំខានដល់ការរស់នៅរបស់គាត់ពួកគាត់ជាពិសេសមានក្មេងៗស្ទាវៗប្រុសស្រីមកប្រមូលផ្ដុំគ្នាចេញចូលទីតាំងនេះបង្កប់ភាពអសន្តិសុខបាត់បង់សណ្ដាប់ធ្នាប់ និងធ្វើឲ្យពួកគាត់មានការភ័យខ្លាចហើយល្បែងស៊ីសងនេះផងដែរក៏ជា ប្រភពនៃបទល្មើសលួចឆក់ប្លន់ផងដែរ។

ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាគួរមានវិធានការចំពោះទីតាំងនេះផង ដើម្បីរក្សាភាពសន្តិសុខសណ្ដាប់ធ្នាប់ការរស់នៅបានសុខស្រួលរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *