ភ្នំពេញ ៖ ជនជាតិស្វុីសម្នាក់ ត្រូវបានឃាត់ខ្លួន ករណីបៀតបៀនផ្លូវភេទលើកុមារ សង្គ្រោះកុមារ៣នាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយមានសេចក្តីរាយការណ៍ អំពីអំពើបៀតបៀនផ្លូវភេទលើកុមារ និងការផលិតរូបភាព និងវីឌីអូអាសអាភាសលើកុមារ។
ក្រុមការងារចម្រុះ FOXTROT23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពការពារកុមារ (CPU) ដើម្បីដំណើរការស៊ើបអង្កេត ទៅលើសេចក្តីរាយការណ៍អំពីអំពើបៀតបៀនផ្លូវភេទលើកុមារ និងការផលិតរូបភាព និងវីឌីអូអាសអាភាពលើកុមារ។
កម្លាំងជំនាញបានអនុវត្តដីកាឆែកឆេរទីលំនៅផ្សេងគ្នាមួយចំនួន និងបានរកឃើញនូវភស្តុតាងជាច្រើនរួមមាន ទូរស័ព្ទដៃ, កាមេរ៉ា, កុំព្យូទ័រយួរដៃ, ភ្លើងបញ្ចាំងធុនធ្ងន់, ទឹករំអឹល និងសារធាតុបំប៉នកម្លាំង។ “ភស្តុតាងដែលត្រូវបានរកឃើញគឺគួរអោយបារម្ភ ហើយបង្ហាញថាជនសង្ស័យមានការពាក់ព័ន្ធនឹងសកម្មភាពថត ផលិតរូបភាព និងវីឌីអូអាសអាភាសលើកុមារ ៕ (ដោយ ៖ គា សំណាង)