រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាស៊ើបអង្កេតស្រាវជ្រាវ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ភ្នំពេញ ៖ ឯកឧត្តម​អភិសន្តិបណ្ឌិ​ត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច ផ្អាកជាបណ្តោះអាសន្នការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនិងប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រី នគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

យោងតាមសេចក្ដីសម្រេចចេញនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច ស្ដីពីការផ្អាកសកម្មភាព ស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។ ប្រការ១- ផ្អាកជាបណ្តោះអាសន្នការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។ ប្រការ២ – ប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រី នគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ ( សេចក្ដីលម្អិត សូមជ្រាបក្នុងសេចក្ដីសម្រេចដូចមានភ្ជាប់ ) ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *