បាត់បង់ជីវិតម្នាក់ និង របួសម្នាក់ ក្នុងហេតុការណ៍ម៉ូតូបុកម៉ូតូ នៅស្រុកបាកាន

ពោធិ៍សាត់ ៖ មនុស្សម្នាក់បាត់បង់ជីវិត និង ម្នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកម៉ូតូបត់ឆ្លងផ្លូវនៅលេីផ្លូវក្រាលកៅស៊ូ ចំណុចមុខផ្ទះឈ្មោះ ទុំ ភី ន ភូមិដំណាក់ធ្នង់ ឃុំខ្នារទទឹង ស្រុកបាកាន កាលពីថ្ងៃអាទិត្យ ទី១៧ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១២និង៤៥នាទី ។

ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងគេឃើញមានម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ស ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថា ពុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង មិនពាក់មួកសុវត្ថិភាព(រងរបួសធ្ងន់) ធ្វើដំណើរពីត្បូងទៅជើង ។

លុះមកដល់ចំណុចកេីតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខពោធិ៍សាត់ 1N -8030 បើកបរដោយឈ្មោះ ទុំ ភីន ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិដំណាក់ធ្នង់ ឃុំខ្នារទទឹង ស្រុកបាកាន មិនពាក់មួកសុវត្ថិភាព ជិះបត់ឆ្លងផ្លូវពីកើតទៅត្បូងបណ្តាលឱ្យបាត់បង់ជីវិតនិង អ្នករួមដំណើរឈ្មោះ ជាតិ ជេម ភេទប្រុសអាយុ០៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(គ្មានរបួស),អ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។

សមត្ថកិច្ចជំនាញសន្និដ្ឋានថា «ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាអ្នកបើកបរម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន»។ សពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាងម៉ូតូចំនួន០២គ្រឿងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង រង់ចាំការដោះស្រាយពេលក្រោយ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *