មេសហជីពរថយន្តធំៗទាំង៣នៅអាមេរិក ព្រមានធ្វើកូដកម្ម បើសិនគ្មានកិច្ចព្រមព្រៀង ដំឡើងប្រាក់ឈ្នួល

បរទេស ៖ ប្រធានសហជីពកម្មករយានយន្តអាមេរិក (UAW) បានព្រមានកាលពីថ្ងៃអាទិត្យម្សិលមិញថា កូដកម្មជាប្រវត្តិសាស្ត្រនៅក្រុមហ៊ុនផលិតរថយន្តធំៗ ទាំងបីនឹងពង្រីក ប្រសិនបើក្រុមហ៊ុនមិនដំឡើងប្រាក់ឈ្នួលរបស់ពួកគេនៅក្នុងការចរចាដែលកំពុងបន្ត។

នៅក្រុមហ៊ុន Stellantis ដែលជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោមបី បានផ្តល់ជូនកម្មកររបស់ខ្លួននូវអ្វីដែលខ្លួនហៅថាការដំឡើងប្រាក់ឈ្នួល ដែលមានការប្រកួតប្រជែងខ្ពស់ ២១ ភាគរយសម្រាប់រយៈពេលបួនឆ្នាំ ,ប៉ុន្តែប្រធានសហជីពUAW លោក សោន ហ្វេន (Shawn Fain) បានហៅវាថា «ពិតជាមិនអាចទទួលយកបានទេ»។

មេសហជីពរូបនេះ បានប្រាប់កម្មវិធី «Face the Nation»របស់ទូរទស្សន៍ CBS News ថា «ប្រសិនបើយើងមិនទទួលបានការផ្តល់ជូនកាន់តែប្រសើរ និង ការយកចិត្តទុកដាក់លើការទាមទាររបស់សមាជិកទេនោះ យើងនឹងបង្កើនកូដកម្មឱ្យកាន់តែខ្លាំង» ។ 

លោកបម្តថា «ក្រុមហ៊ុន General Motors, Ford និង Stellantis គ្មានលេស សម្រាប់ការមិនដោះស្រាយជម្លោះប្រាក់បៀវត្សរ៍ទេ បើមើលទៅលើប្រាក់ចំណេញដ៏ធំសម្បើមរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ សមាជិក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច សមាជិក​មិនសប្បាយចិត្តនោះទេ»។

មេសហជីព UAW កំពុងទាមទារលក្ខខណ្ឌប្រសើរឡើងនៅទូទាំងក្រុមប្រឹក្សាភិបាលទាំងអស់សម្រាប់កម្មកររបស់ខ្លួនរួមទាំងការដំឡើងប្រាក់ឈ្នួល ៤០ ភាគរយក្នុងកិច្ចសន្យារយៈពេលបួនឆ្នាំខាងមុខ។ ក្រុមហ៊ុនទាំងបីសុំផ្តល់ការដំឡើងប្រហែល ២០ ភាគរយប៉ុណ្ណោះ ។

ប្រភពមួយរបស់ UAW បានបញ្ជាក់ថា សហជីពបានពិភាក្សាជាមួយក្រុមហ៊ុន General Motors កាលពីថ្ងៃអាទិត្យដែលជាថ្ងៃទីបីនៃកូដកម្ម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះនៅឡើយ ។

ការប្រឈមមុខដាក់គ្នានេះបានជំរុញឱ្យមានការជជែកវែកញែកដ៏អាក្រក់រួចហើយនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជុំវិញគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីចូ បៃដិន នៅមុនការបោះឆ្នោតឆ្នាំ ២០២៤ និង ជុំវិញថាតើគាត់បានធ្វើគ្រប់គ្រាន់ហើយឬនៅ?ដើម្បីបញ្ចៀសឬដោះស្រាយជម្លោះរថយន្តនេះ។

ពេលនេះនៅមានតែកម្មករ ១២.៧០០ នាក់ក្នុងចំណោមកម្មករ ១៥០.០០០នាក់ របស់សហជីពបច្ចុប្បន្នប៉ុណ្ណោះ កំពុងធ្វើកូដកម្ម ,ប៉ុន្តែការអត្ថាធិប្បាយរបស់លោកហ្វេន បានចង្អុលបង្ហាញពីលទ្ធភាពនៃសកម្មភាពកាន់តែទូលំទូលាយជាងនេះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *