សមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំយកថវិកា ចូលបុណ្យសពគ្រួសារសមាជិកសមាគម

ព្រះវិហារ ៖ លោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់លោក ឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងលោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខា ព្រមទាំងសហការី បាននាំយកថវិកាចូលបុណ្យសពលោកគឹម ថុល ជាគ្រួសាររបស់សមាជិកសមាគមរាជសីហ៍ស្រុកជាំក្សាន្ត ដែលបានទទួលមរណភាព ដោយរោគាពាធ ។

សូមជម្រាបថា លោក គឹម ថុល អាយុ៣២ឆ្នាំ រស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយរោគាពាធ ។ 

លោកឆេង សុខម៉េង បានចូលរួមរំលែកទុក្ខ និងនាំថវិកាដែលបានមកពីការចូលរួមរបស់សមាជិក សមាជិកា ចំនួន៣០ម៉ឺនរៀល ( ក្នុងនោះលោកស្រី ចែន ម៉ូលីកា ថវិកា១០ម៉ឺនរៀល និង លោកស្រី អៀង សុជាតា៥ម៉ឺនរៀល ) ជូនដល់លោកស្រី អ៊ន សាម៉ាញ  ដែលត្រូវជាភរិយាសពលោកគឹម ថុល ។

ជាមួយគ្នានោះ តាមរយៈអាជ្ញាធរឃុំនិងភូមិ ក៏បានជួយរៀបចំរោង តុ កៅអី ចានឆ្នាំង និង សម្ភារផ្សេងៗ ដោយមិនគិតថវិកា ជូនដល់ពិធីបុណ្យសព ដែលរៀបចំឡើងដោយ«សមាគមបុណ្យភូមិធម្មជាតិសម្ដេចតេជោ» ដែលបានបង្កើតឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក ប្រជាពលរដ្ឋខ្វះខាតនៅក្នុងភូមិទាំងអស់ សម្រាប់ពិធីផ្សេងៗ ជាពិសេសពិធីបុណ្យសព ៕(ដោយ យស់ ហៃសុករា)

Leave a Reply

Your email address will not be published. Required fields are marked *