មានរបរជាសន្តិសុខប្រាក់ខែចាយមិនគ្រប់ បែកគំនិតចេញលួចម៉ូតូ តែត្រូវសមត្ថកិច្ច ឃាត់បានមុន

ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ បានប្រដេញតាមចាប់ជនសង្ស័យ២នាក់ ប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច នៅចំណុចរង្វង់មូលកាំកូសុីធី ផ្លូវលេខ៥៩៨ ក្រុមទី១១ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។ ជនសង្ស័យ២នាក់ឃាត់ខ្លួនបាននៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីម៉ោង១ រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៣។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ចាន់ ពិសិទ្ធិ ភេទប្រុស អាតុ២២ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និង ២-ឈ្មោះរិទ្ធ ហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិបាគូ សង្កាត់-ខណ្ឌដង្កោ ។ សម្ភារដែលសមត្ថកិច្ច  ដកហូតបានរួមមាន សោខ្សៀលេខ៨ចំនួនមួយ, ដែកសំប៉ែតចុងស្រូចចំនួនមួយ, ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ស ស្លាកលេខភ្នំពេញ 1GB-7050 និង ទូរសព្ទដៃ១គឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចាត់លារបន្តតាមនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *