ឃាត់បុរសម្នាក់ទិញស្លាកលេខរថយន្តពីចោរ ជាប់ចោទ«ទទួលផលចោរកម្ម»

ភ្នំពេញ ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋានខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទទទួលផលចោរកម្ម ទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច ឃាត់នៅចំណុចក្បែរសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២៣ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ នាង ឡន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារដកហូតរួមមាន ស្លាកលេខរថយន្តចំនួន ០៥គូ (2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227) ឆែកឃើញក្នុងផ្ទះជួលរបស់ជនសង្ស័យឈ្មោះ នាង ឡន។

បច្ចុប្បន្នជនសង្ស័យបាននិងកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *