បុរសជាសន្តិសុខឯកជនម្នាក់ បើកម៉ូតូធ្លាក់ជង្ហុកកណ្តាលផ្លូវ បាត់បង់ជីវិត

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូម្នាក់ឯង ធ្លាក់ចូលជង្ហុកកណ្តាលផ្លូវបណ្ដាលឱ្យដួលបោកក្បាលបាត់បង់ជីវិត កើតឡើងនាថ្ងៃទី៣០សីហាឆ្នាំ ២០២៣នៅវេលាម៉ោង៦និង៥០នាទីយប់ ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ លើផ្លូវលេខ៣៦៩ ភូមិ-សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

 សមត្ថកិច្ចនិយាយថា ម៉ូតូម៉ាកHonda Beat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IU- 9383 បើកបរដោយឈ្មោះឡេង វិសាល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ៣៨៧ ភូមិស្រែអំពិល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល មិនពាក់មួកសុវត្ថិភាព ។

សមត្ថកិច្ចបន្តថា លុះបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ ម៉ូតូបានរេចង្កូតធ្លាក់ជង្ហុកដួលម្នាក់ឯង ខណៈកំពុងធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦៩ ទិសដៅពីកើតទៅលិច (ជិះតែម្នាក់ឯង) ។ សពនិងម៉ូតូ បានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅប្រើប្រាស់វិញនិងធ្វើបុណ្យតាមប្រពៃណី ។

បើផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ ប៉ូលិសជំនាញចរាចរណ៍ បានសន្និដ្ឋានថា«អ្នកបើកបរម៉ូតូបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន» តែមិនបានបន្ទោសទៅលើផ្លូវដែលមានជង្ហុកនោះឡើយ ៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *