Toyota ចាប់ផ្តើមផលិតរថយន្តនៅជប៉ុនវិញ ក្រោយខូចប្រព័ន្ធសង្វាក់ផលិតកម្ម

បរទេស ៖ ក្រុមហ៊ុនយក្ស Toyota Motor នឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅរោងចក្រដំឡើងរថយន្តរបស់ខ្លួនក្នុងប្រទេសជប៉ុននៅថ្ងៃពុធនេះ បន្ទាប់ពីដំណើរការខុសប្រក្រតីនៃប្រព័ន្ធផលិតកម្ម បាននាំឱ្យទិន្នផលក្នុងស្រុកត្រូវផ្អាកនៅឯក្រុមហ៊ុនរថយន្ត ដែលលក់ដាច់បំផុតរបស់នៅលើពិភពលោក។

ក្រុមហ៊ុនយក្ស Toyota នឹងបន្តប្រតិបត្តិការឡើងវិញនៅខ្សែផលិតកម្មចំនួន ២៥ នៃរោងចក្ររាប់សិប នៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន ចាប់ពីព្រឹកថ្ងៃពុធនេះតទៅ ហើយបន្ថែមរោងចក្រពីរចុងក្រោយចាប់ពីពេលរសៀលនេះផងដែរ។

ក្រុមហ៊ុនបានបន្តស៊ើបអង្កេតពីមូលហេតុនៃកំហុសនេះ ដែលខ្លួននិយាយថា«មិនមែនដោយសារការវាយប្រហារតាមអ៊ីនធឺណិតទេ និង បានរារាំងខ្លួនពីការបញ្ជាទិញគ្រឿងបន្លាស់រថយន្ត»។

បើតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបង្ហាញថា «រោងចក្រទាំងអស់រួមគ្នាមានចំនួនប្រហែលមួយភាគបីនៃផលិតកម្មសកលរបស់ក្រុមហ៊ុនផលិតរថយន្តនេះ។ ផលិតកម្មក្នុងស្រុករបស់ក្រុមហ៊ុនបានស្ទុះងើបឡើងវិញបន្ទាប់ពីការកាត់បន្ថយទិន្នផលជាបន្តបន្ទាប់ ដែលខ្លួនបានស្តីបន្ទោសលើកង្វះបន្ទះឈីប»។

ចំពោះទិន្នផលបានកើនឡើង ២៩ភាគរយក្នុងខែមករាដល់ខែមិថុនា ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេលពីរឆ្នាំ។ ការគណនារបស់រ៉យទ័របានបង្ហាញថា «ទិន្នផលនៅជប៉ុនជាមធ្យមមានប្រហែល ១៣.៥០០ គ្រឿងក្នុងមួយថ្ងៃក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នោះ​មិន​ទាន់រាប់​បញ្ចូល​រថយន្ត​ពី​ក្រុមហ៊ុនរង Daihatsu និង Hino នោះទេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *