ឃាត់មនុស្ស១៥នាក់ ពាក់ព័ន្ធបទល្មើស២ផ្សេងគ្នា នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាល ព្រហ្មណ្ឌកម្រិតធ្ងន់ខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានករណីហិង្សាមួយបានកើតឡើងរវាងជនជាតិវៀតណាម និងជនជាតិចិន ២ក្រុម (ក្នុងនោះ១ក្រុមមានគ្នាម្នាក់ឯង និង១ក្រុមទៀតមានគ្នា១២នាក់) ស្ថិតនៅមុខអាគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីអធ្រាត្រ។

សមត្ថកិច្ចនិយាយថា ក្រោយពីទទួលដំណឹងភ្លាមការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់ បានចុះនៅដល់ទីតាំងកើតហេតុខាងលើ និងដោយមានការសម្របសម្រួល នីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ ឆែកឆេរនៅក្នុងអាគារ កាស៊ីណូខាងលើ ឃាត់ខ្លួនបានមនុស្ស១៣នាក់ ពាក់ព័ន្ធករណីហិង្សាវាយគ្នាទៅវិញទៅមក។

កំឡុងពេលចុះឆែកឆេរ កម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន២នាក់បន្ថែមទៀតដែលកំពុងស្នាក់នៅក្នុងបន្ទប់លេខ 8515 នៃអគារខាងលើ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ រួមមានអាវុធខ្លីម៉ាក K54 ចំនួន១ដើមបង់១ គ្រាប់៤គ្រាប់ និងកាំបិតចំនួន៣ដើម។

បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង១៥នាក់ រួមទាងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *