ឃាត់បុរស៤នាក់ ពាក់ស្លាកលេខរថយន្តក្លែងក្លាយ និង ប្រើអាវុធខុសច្បាប់

ព្រះសីហនុ ៖ បុរស៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃចន្ទ ទី២៨ សីហា ឆ្នាំ២០២៣ វេលាម៉ោង១២និង២៥នាទីអធ្រាត្រ នៅចំណុរង្វង់មូលវាលរេញ លើដងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូមែត្រលេខ១៨០-១៨១ ស្ថិតក្នុងភូមិបឹងវែងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីពាក់ស្លាកលេខរថយន្តក្លែងក្លាយនិងប្រើអាវុធខុសច្បាប់។

សមត្ថកិច្ចនិយាយថា ដំបូងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់រថយន្ត១គ្រឿងម៉ាកCamaryឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U-1102 (ស្លាកលេខក្លែងក្លាយ) និងឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលជិះក្នុងរថយន្តរួមមាន ១-ឈ្មោះ គ្រី ស្ទាន ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  ,២-ឈ្មោះ អេង តិចឡុង ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ,៣-ឈ្មោះ ជីវ រក្សា ភេទប្រុស អាយុ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បាអំពៅ និង៤-ឈ្មោះ សំ ពៅ ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់,ទូរស័ព្ទដៃចំនួន០៥គ្រឿង, ឧបករណ៍ប្រើប្រាស់មួយចំនួន,កាំភ្លើងខ្លីចំនួន០១ដើម គ្រាប់ចំនួន៣០គ្រាប់, សុីឡង់ស័រតកាណុងកាំភ្លើងចំនួនមួយនិង រថយន្តចំនួន០១ គ្រឿង ។ បច្ចុប្បន្នកំពុងកសាងសំណុំរឿងតាមនីតិវិធី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *