បុរសចិន៤នាក់ត្រូវបានឃាត់ខ្លួនឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ បុរសចិន៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃចន្ទ ទី២៨ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង៤ល្ងាច នៅចំណុចសណ្ឋាគារ ស៊ីងសាវ័ន ជាន់ទី២៧ បន្ទប់លេខ ២៧០៥ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចនិយាយថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ បានឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជនសង្ស័យ០៤ នាក់ ជាជនជាតិចិន និងបានដកវត្ថុតាង ។

សមត្ថកិច្ចបន្តថា ជនសង្ស័យ៤នាក់រួមមាន ១.ឈ្មោះ TOU NI GE ER ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ, ២.ឈ្មោះ WU YUN BI LI GE ភេទប្រុស  ជនជាតិចិន មុខរបរ មិនពិតប្រាកដ, ៣. ឈ្មោះ FANG SHOU ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដនិង៤. ឈ្មោះ TAO HUAN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ។

ដកហូតវត្ថុតាងរួមមានដូចជា ១.ម្សៅពណ៌ស និងថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃ សង្ស័យជាសារធាតុញៀន២៣កញ្ចប់, ២. ម្សៅកញ្ចប់អក្សរ JIN TIAO សង្ស័យជាសារធាតុញៀន២៩ កញ្ចប់, ៣.ថ្នាំកញ្ចប់ពណ៌ទឹកក្រូច អក្សរ CHALI សង្ស័យជាសារធាតុញៀន១៥ កញ្ចប់, ៤.ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ FERRARI សង្ស័យជាសារធាតុញៀន០៨កញ្ចប់, ៥.ថ្នាំកញ្ចប់ពណ៌ស លាយពណ៌មាស អក្សរ HUANG HELOU សង្ស័យជាសារធាតុញៀន០៦ កញ្ចប់, ៦.ថ្នាំកញ្ចប់ពណ៌មាស សញ្ញារូបនាគ សង្ស័យជាសារធាតុញៀន២០ កញ្ចប់,៧.ថ្នាំកញ្ចប់ពណ៌ក្រហម សញ្ញារូបសេះ សង្ស័យជាសារធាតុញៀន១១ កញ្ចប់,៨.ថ្នាំកញ្ចប់ពណ៌លឿង អក្សរ OLD TOWN សង្ស័យជាសារធាតុញៀន១៣ កញ្ចប់និង៩.ជញ្ជីងថ្លឹងគ្រឿងញៀន០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសាកសួរដេីម្បីបន្ដនីតិវិធី ៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *