អគ្គីភ័យ​ឆេះហាងសម្លៀកបំពាក់«ខ្ញុំគឺជាជនជាតិខ្មែរ NT»ដោយជាងផ្សាដែកធ្វើឱ្យធ្លាក់កម្ទេចភ្លើងធូប

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​ឆេះហាងសម្លៀកបំពាក់«ខ្ញុំគឺជាជនជាតិខ្មែរ NT» ផ្ទះលេខ៤៧ ផ្លូវភ្នំពេញ-ហាណូយ ក្រុមទី៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​នាវេលាម៉ោង​១០និង ៣០នាទីព្រឹក ថ្ងៃចន្ទទី២៨ខែសីហាឆ្នាំ២០២៣ ដោយមូលហេតុ ជាងផ្សាដែក ផ្សាដំបូលធ្លាក់កម្ទេចភ្លើងធូបបង្កជាអគ្គិភ័យ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះម៉េង សៅណេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាម្ចាស់ហាងសំលៀកបំពាក់។ ប្រភេទសំណង់ដែលឆេះសង់ពីថ្មបេតុង ទំហំ មានទំហំ០៤ម៉ែត្រគុណនឹង១០ម៉ែត្រ បណ្តាលឱ្យឆេះបន្ទប់ដេរជាន់ទី០១ចំនួន ០១បន្ទប់ រួមមាន ម៉ាស៊ីនដេរចំនួន ២០គ្រឿង, ម៉ាស៊ីនត្រជាក់ចំនួន ០២ គ្រឿង, ក្រណាត់មួយចំនួន តែពុំបានឆេះរាលដល់ផ្ទះអ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ។

ភ្លាមនោះមាន រថយន្តការិ.​អគ្គិភ័យ​រាជធានីភ្នំពេញចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង០៨ម៉ែត្រគូប ហើយបានពន្លត់ចប់​នៅម៉ោង ១០និង៤៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *