ភ្លើងឆាបឆេះទូរថភ្លើង អាចបណ្តាលមកពី មនុស្សដុតភ្លើងធូបចោល

ភ្នំពេញ ៖ ទូរថភ្លើងមួយត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៣និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ត្រង់ចំណុចផ្លូវរថភ្លើងក្នុងប្លុកបឹងកក់ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ អាចបណ្តាលមកពីភ្លើងធូប ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងគាត់ឃើញអណ្ដាតភ្លើងឆាប់ៗចេញពីទូរថភ្លើងដែលទុក្ខចោលជាយូរឆ្នាំ មកហើយ។តែដោយមានមនុស្សដេកនៅក្នុងទូរថភ្លើងនេះ គាត់សង្ស័យអាចមកពីធូកមូសដែលគេដុតដេកនៅខាងក្នុង ខណៈពេលដែលងើបទៅអូររទេះនៅផ្សារនាគមាសបាត់ទៅមិនបានរលត់ចោល ក៏បង្កឱ្យមានអណ្ដាតភ្លើងឆាប់ចេះពូកខ្នើយយ៉ាងសន្ធោសន្ធៅ ។

ប្រភពបន្តថា ភ្លាមៗនោះមានប្រជាពលរដ្ឋមួយចំនួនបានយកទុយោទឹកមកបាញ់និងបានរាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីភ័យចេញជាបន្តបន្ទាប់មកដល់កន្លែងកើតហេតុចំនួន៥គ្រឿង ហើយបាញ់អស់ចំនួន៣គ្រឿងក៏រលត់ទៅវិញនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺនៅថ្ងៃខែឆ្នាំដដែល។

ប្រភពដដែលបានបន្តទៀតថា ការឆេះទូររថភ្លើងនេះសង្ស័យមកពីដុតធូបមូសចោលពេលដែលមនុស្សងើបទៅអូសរទេះមិនបានពន្លត់ បណ្ដាលឱ្យឆេះពូកនិងខ្នើយទើបរាលដាលដល់ឆេះទូរថភ្លើងខូចខាតទាំងស្រុងអស់មួយទូនិងរាលដាលទៅដល់ទូរថភ្លើងថ្មីមួយគ្រឿងទៀត ប៉ុន្តែត្រូវបានតៃកុងរថភ្លើងបានបើកចេញពីកន្លែងកើតហេតុទាន់ពេលហើយបានរថយន្តពន្លត់អគ្គីភ័យបាញ់ទឹកឱ្យរលត់ តែខូចខាតបន្តិចបន្តួច។ 

សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *