យុវសិស្ស៣នាក់រងរបួស ដោយបើកម៉ូតូបុកគ្នា នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូកើតឡើងនាថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨និង៤០នាទីយប់ ត្រង់ចំណុចផ្លូវលេខ៣៥៥ កែងផ្លូវបេតុងព្រែកបារាំង ភូមិដេីមអំពិល សង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឱ្យយុវសិស្ស៣នាក់រងរបួស។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាកWave ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១CF- ៦២៦២ បេីកបរ ដោយឈ្មោះវ៉ាត់ ដេវិត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិដេីមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ជិះតែម្នាក់ឯង   បេីកបរលេីផ្លូវបេតុងព្រែកបារាំងទិសដៅ ពីលិច ទៅកេីតរួចបត់ឆ្វេងផ្លូវ ។

លុះបេីកបរ មកដល់ចំណុចកេីតហេតុខាងលេី បានបត់ឆ្វេងឆ្លងផ្លូវ ក៏បានបុកជាមួយម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FO-៧៧៧៥ បេីកបរដោយឈ្មោះ យង់ ចំណាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសហគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជិះមានគ្នា០២នាក់ អ្នករួមដំណើរពីក្រោយឈ្មោះ សេត តុលា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិស្លា ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែងដែលបេីកបរលេីផ្លូវបេតុង ព្រែកបារំាងទិសដៅពីកេីតទៅលិច។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ខាងលើបណ្តាលឱ្យយុវសិស្ស៣នាក់រងរបួស ម្នាក់ប្រុស អ្នកបេីកបរម៉ូតូWaveរបួសធ្ងន់បានយកទៅមន្ទីរពេទ្យលោកសង្ឃនិង២នាក់ទៀតរបួសស្រាលបានយកទៅមន្ទីរពេទ្យ បង្អែកច្បារអំពៅ។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ដេីម្បីចាត់ការនីតិវិធីបន្ត។មូលហេតុដែលបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ គឺអ្នកបេីកបរ ម៉ូតូ Wave បេីកបរបត់ឆ្វេងឆ្លងផ្លូវ មិនគោរពយានផ្លូវត្រង់៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *