សង្សារមួយគូស្រឡាញ់គ្នាជាងបីឆ្នាំ,ដោយសារតែរឿងប្រចណ្ឌ បែរជាកើតរឿង… និង ចងកបញ្ចប់ជីវិតខ្លួនឯង

ភ្នំពេញ ៖ សង្សារមួយគូស្រលាញ់គ្នាជាងបីឆ្នាំមកហើយ តែដោយសារមានការប្រចណ្ឌ ទើបខាងប្រុសយកកន្សែងបិទខ្ទប់ដង្ហើមបណ្ដាលឱ្យនារីត្រូវជាសង្សារបានបាត់បង់ជីវិត ក្រោយមកខាងប្រុសដែលត្រូវជាសង្សារ បានដេកអោបសពនារីដែលត្រូវជាសង្សារក្នុងបន្ទប់នោះអស់មួយយប់ ទើបសម្រេចចិត្តចងកសម្លាប់ខ្លួនឯងជាក្រោយ។

ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសុក្រ ទី២៥ ខែសីហាឆ្នាំ៣០២៣ ត្រង់ចំណុចបន្ទប់ជួលលេខ១៩Y ជាន់ទី ១ ក្នុងភូមិដូង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះពិន ស្រីពៅ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាម្ចាស់បន្ទប់នៅក្នុង KTV មួយកន្លែង ,ចំណែកឯខាងបុរសដែលត្រូវជាសង្សារឈ្មោះ វ៉ាន់ ដារ៉ូ អាយុ២០ឆ្នាំជាង ជនជាតិខ្មែរមុខរបរអូរឌ័រ ក្នុងKTV ជាមួយគ្នា។

យោងតាមបងស្រីបង្កើតរបស់នារីរងគ្រោះបានឱ្យដឹងថា អ្នកទាំងពីរបានស្រឡាញ់គ្នាជាងបីឆ្នាំមកហើយ ដោយបានជួលបន្ទប់កើតហេតុខាងលើរស់នៅជាមួយគ្នាដូចជាប្ដីប្រពន្ធចសង, តែដោយមួយរយៈនេះ ខាងស្រីចេះតែលេងហ្វេសប៊ុកឆាតទៅឆាតមកមិនដឹងថាមានឆាតពីរឿងអ្វីនោះទេ ជាហេតុនាំឱ្យខាងប្រុសមានការប្រចណ្ឌនិងឈ្លោះគ្នាជាញឹកញាប់។

សាក្សីបន្តថា ស្រាប់តែនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ក្នុងខែសីហាឆ្នាំ២០២៣នេះមិនឃើញអ្នកទាំងពីរទៅធ្វើការដូចសព្វមួយដង ហើយក៏ខាងបងស្រីដែលធ្វើការជាមួយគ្នា តែងតែដេកបន្ទប់ជួលខុសកន្លែងគ្នា ហើយនាងបានសុំច្បាប់ទៅរកមើលប្អូនស្រីបង្កើត ។ទៅដល់បន្ទប់ជួលកន្លែងកើតហេតុខាងលើក៏បានអឺតមើលតាមបង្អួច ក៏ប្រទះឃើញដេកស្លាប់និងខាងប្រុសចងកសម្រាប់ខ្លួន នៅបន្ទប់ទឹក ខ្ទាស់គន្លឹះក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

សមត្ថកិច្ចជំនាញខាងកោសល្យវិច័យបានបញ្ជាក់ប្រាប់ថា«នារីរងគ្រោះស្លាប់ដោយសារថប់ដង្ហើមដោយខាងប្រុសយកកន្សែងមកទប់មាត់និងខ្ទប់ច្រមុះ ហើយក៏បានចងកសម្លាប់ខ្លួនឯងនៅបន្ទប់ទឹកបណ្ដាលឱ្យស្លាប់ទៅតាមក្រោយតែមុននឹងចងកសម្លាប់ខ្លួនគឺដេកឱបសពមួយយប់ទើបយប់ទីពីរ បានសម្រេចចងកសម្លាប់ខ្លួនតាមក្រោយ»។

ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពខាងស្រីឱ្យសាច់ញាតិដឹកទៅស្រុកកំណើតនៅខេត្តព្រៃវែងធ្វើបុណ្យតាមប្រពៃណី ,ចំណែកខាងប្រុសមិនទាន់ទាក់ទងសាច់ញាតិឃើញនៅឡើយទើបយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំឪពុកមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីជាក្រោយ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *