បុរស៤នាក់ត្រូវបានឃាត់ខ្លួន ខណៈកំពុងលេង«បក្សីកីឡា»

ពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង សហការជាមួយកម្លាំងជំនាញស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ ឋានៈអធិការរង បានចុះបង្ក្រាបល្បែងស៊ីសងមាន់ជល់ នៅចំណុចបួរព្រីង ស្ថិតនៅភូមិព្រះចំបក់ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយឃាត់បុរស៤នាក់ កាលពីថ្ងៃអង្គារ ទី២២ ខែសីហាឆ្នាំ២០២៣វេលាម៉ោង២និង១៥នាទីរសៀល ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា សមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនអ្នកលេងបាន៤នាក់រួមមាន ១-ឈ្មោះ នាង ឆន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិព្រះចំបក់ ឃុំ ត្រពាំងជង ស្រុកបាកាន ជាម្ចាស់សង្វៀន, ២-ឈ្មោះ ហែម សារ៉ន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិច្រាបប្រជា ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ, ៣-ឈ្មោះ ហែន សារិទ្ធ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់និង៤-ឈ្មោះណុប ណូន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។ ដកហូតមាន់ជល់០១ក្បាល, សង្វៀនមាន់ជល់ចំនួនមួយកំប្លេ និង ម៉ូតូចំនួន០៤គ្រឿង។

បច្ចុប្បន្នអ្នកលេងនិងវត្ថុតាងសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីធ្វើកំណត់ហេតុអប់រំ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *