នារីស្រស់ស្អាត់ម្នាក់ សង្ស័យងងុយដេក បើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ

ភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវបាក់ទ្រេតអស់មួយដើម បន្ទាប់ពីមាននារីស្រស់ស្អាតម្នាក់បានបើករថយន្តតូយូតាព្រូសមួយគ្រឿង ខណៈដល់ផ្លូវកោងទំនងជាងងុយដេកមិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងឯរថយន្តផ្ទុះពោងសុវត្ថិភាពរងការខូចខាតផ្នែកខាងមុខ ស្ទើរតែទាំងស្រុង បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃពុធ ទី២៣ សីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពបានឱ្យដឹងថា ដំបូងគេបានឃេីញនារីម្នាក់បើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8680 បោះពួយក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច ,លុះមកដល់ចំណុចកើតហេតុខាងលើទំនងជាងងុយដេកមិនបាន បន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យរលើងដល់គល់បាក់ត្រេត ,ចំណែកឯរថយន្តផ្ទុះពោងសុវត្ថិភាព រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង  សំណាងល្អអ្នកបើកបរគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខាងជំនាញ ចរាចរណ៍រាជធានីភ្នំពេញចុះមកវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *