លោកឧត្តមសេនីយ៍ទោម្នាក់ សង្ស័យមានវិបត្តិ ក្នុងគ្រួសារធ្ងន់ធ្ងរ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង

ភ្នំពេញ ​៖​ លោកឧត្តមសេនីយ៍ទោម្នាក់ដែលគេស្គាល់ថាជាអនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ សង្ស័យមានវិបត្តិក្នុងគ្រួសារធ្ងន់ធ្ងរបានសម្រេចចិត្តយកកំាភ្លេីងបាញ់បញ្ចប់ជីវិតខ្លួនឯងនៅ​ក្នុង​ផ្ទះបន្ទប់ឡៅតឿ​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​។

ហេតុការណ៍នេះបាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២និង៣០នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២៣​ នៅ​ចំណុច​ផ្ទះ​លេខ​២៩​ ផ្លូវ​ម្លិះ​  ក្នុង​បុរី​អ័រគីដេ​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ។

សព​រង​គ្រោះ​មាន​ឈ្មោះ​ អ៉ីវ​ រិទ្ធ​ ភេទ​ប្រុស​អាយុ​៥០ឆ្នាំ​ មុខរបរជានគរបាល​ មានឋានន្តរសក្ដិ​ ឧត្ដម​សេនីយ៍​ទោ តួនាទី​អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ស្នាក់នៅ​ផ្ទះ​កេីត​ហេតុ​ខាង​លើ​ ។ 

តាម​ប្រភព​ពត៌មាន​ពី​កូន​ស្រីរបស់សពបាន​ប្រាប់​ឱ្យសមត្ថកិច្ច​ដឹងថា​ មុន​កេីត​ហេតុ​ ជន​រងគ្រោះ​និង​ប្រពន្ធ​បាន​ចេញ​ទៅ​កម្មវិធី​ គេនៅ​ខាងក្រៅ​រៀង​ៗខ្លួន​, ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ ពួក​គាត់​បាន​ទាស់​ពាក្យសម្តី​គ្នា​បន្តិចប្បន្ទូចហើយ​ប្រពន្ធ​បាន​ដេីរ​ចូល​ទៅ​ក្នុង​ផ្ទះ​មុន​ បន្ទាប់​មក​ជនរងគ្រោះ​បាន​ដេីរ​ចូល​ទៅ​បន្ទប់​កូន​ស្រី​ជាន់​ឡៅ​តឿ រួច​ក៏បាញ់​សម្លាប់​ខ្លួន​ឯង​តែ​ម្តង​។  

ប្រភព​ដដែល​បានបន្ត​ទៀតថា​ ជន​រងគ្រោះ​ បាន​គំរាម​សម្លាប់​ខ្លួន​ ជា​ច្រើន​លេីក​ច្រើន​សារ​មក​ហើយ​ ឱ្យ​តែ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​។

បន្ទាប់​ពី​កេីត​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ និង​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​   ចុះ​មក​ត្រួត​ពិនិត្យ​ជុំវិញ​កន្លែង​កើត​ហេតុ​ និង​និង​ពិនិត្យ​លេី​សព​រង​គ្រោះ​  ឃេីញ​មាន​ស្នាម​គ្រាប់​កាំភ្លើង​ ត្រង់​ក្បាល​ចំហៀង​ខាង​ស្តាំ​ នៅ​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​រក​ឃេីញ​ កាំភ្លើង​ខ្លី​មួយ​ដេីម​ និង​និង​សំបក​គ្រាប់​មួយ។ 

យោងតាម​ការ​ត្រួតពិនិត្យ​ ពី​នគរ​បាល​ បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ និង​ មាន​មាន​ការ​ត្រួតពិនិត្យ​ពី​គ្រូពេទ្យ​កោសល្យវិច័យ​រាជធានីភ្នំពេញ​ បានសន្និដ្ឋាន «សព​ពិត​ជា​ស្លាប់​ដោយសារ​ប្រេី​កាំភ្លើង​ខ្លី​បាញ់​សម្លាប់​ខ្លួន​ពិត​ពិតប្រាកដ​មែន​»។

ក្រោយពិនិត្យនិងកោសល្យវិច្ច័យរួចរាល់សពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យនៅផ្ទះលេខ២៩ ផ្លូវម្លិះ បុរីអ័រគីដេរ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *