បុរសវៀតណាម​ ដែលចាក់សម្លាប់ប្រពន្ធរបស់ខ្លួន​ ចាប់ខ្លួនបានហើយ

ភ្នំពេញ ៖ បុរសម្នាក់ជា​ជនជាតិវៀតណាម​ ដែលបានចាក់សម្លាប់ប្រពន្ធរបស់ខ្លួន​ មួយកាំបិត​ សង្ស័យភ្លើងប្រចណ្ឌ​ ហេីយយកកូនអាយុ៦ឆ្នាំម្នាក់រត់គេចខ្លួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៨សីហាឆ្នាំ២០២៣ ។

គួររំលឹកថា ស្ត្រីវៀតណាមម្នាក់ត្រូវបានប្តីចាក់សម្លាប់ដោយសារភ្លើងប្រចណ្ឌ បង្កការភ្ញាក់ផ្អេីល នៅេវលាម៉ោង​ ១០និង៣០នាទីព្រឹក​ ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២៣​ ចំណុចផ្ទះលេខ២១ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ។ក្រោយមក​ត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពហុព្យាបាល​ មេឌ​ ១១៥​ តែជាអកុសល​ស្ត្រីខាងលេី​ ត្រូវបានបាត់បង់ជីវិត។

សមត្ថកិច្ចនិយាយថា ជនបង្កឈ្មោះ អ៊ុក ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅផ្ទះលេខ ២១ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ កែវ ធីបិតភឿង ហៅប៉ោង ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជាមួយជនបង្ក។ សម្ភារៈដកហូត កូនកាំបិតដងខ្មៅ ចំនួនមួយ។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី១៦ ខែសីហហា ឆ្នាំ២០២៣ វេលាម៉ោង១០ ប្តីប្រពន្ធឈ្លោះប្រកែកគ្នារហូតកើតហិង្សា ប្តីបានចាក់ប្រពន្ធមួយកំបិតរបួសរួចគេចខ្លួន ទើបអ្នកជិតខាងបានបញ្ជូនមកមន្ទីរពេទ្យMED115 រហូតដល់វេលាម៉ោង០៧និង២០នាទី ថ្ងៃទី១៧ ខែឆ្នាំដដែល ជនរងគ្រោះបានស្លាប់ទើបមន្ទីរពេទ្យទំនាក់ទំនងទៅអ្នកជិតខាងជនរងគ្រោះហើយក៏រាយការណ៍មកសមត្ថកិច្ចចុះមកដល់ទីតាំងពេទ្យដើម្បីសាកសួរ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញខណ្ឌ​ បានចុះមកដល់ទីតាំងកេីតហេតុ​ ព្រមទាំងបានហ៊ុមព័ទ្ធជុំវិញទីតាំងកន្លែងកើតហេតុ​ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីធ្វេីការត្រួតពិនិត្យសាកសព ។ សពប្រគល់ជូនសហគមន៍វៀតណាម ដើម្បីធ្វើបុណ្យ ៕(ដោយ​ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *