បុរសម្នាក់ជនជាតិវៀតណាមម្នាក់បាត់បង់ជីវិត ដោយសារចាក់នឹងកន្ត្រៃ

ភ្នំពេញ ៖ មានករណីហិង្សាយកកន្ត្រៃចាក់បុរសជនជាតិវៀតម្នាក់បណ្តាលឱ្យបាត់បង់ជីវិត កើតឡើងនៅចំណុចផ្ទះលេខ១៣១៦ វិថីព្រែកតាសេក ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី ១៧សីហាឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩និង៥០នាទីយប់ ហើយជនដៃដល់ម្នាក់ រួមជាមួយបក្ខពួក១០នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងរង្វង់ប្រតិបត្តិការ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនបង្កឈ្មោះ HAO THANANH SANG ជនជាតិវៀតណាម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅស្នាក់នៅផ្ទះជួលលេខ ១៣១៦ វិថីព្រែកតាសេក ភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វារ ។

ចំណែកសពឈ្មោះ Nguyen Van Trong ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅផ្ទះជួលលេខ ១៣១៦ វិថីព្រែកតាសេក ភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វារ ។

ចំណែកបក្សពួកជនសង្ស័យ៩នាក់រួមមាន ១-ឈ្មោះ Nguyen Huu Hope ភេទប្រុស អាយុ ៤២ឆ្នាំ ,២- ឈ្មោះNguyen Huu Hoti ភេទប្រុស អាយុ ៣៩ឆ្នាំ , ៣-ឈ្មោះ Ngo Van Ut ភេទប្រុស អាយុ ៣១ឆ្នាំ, ៤- ឈ្មោះPhan Van Nghiep ភេទប្រុស អាយុ ៤៤ឆ្នាំ, ៥-ឈ្មោះ Ngo Hong Tim ភេទស្រី អាយុ ៤០ឆ្នាំ ,៦-ឈ្មោះNguyen Hong Con ភេទប្រុស អាយុ ៣៧ឆ្នាំ , ៧-ឈ្មោះ Thai Ngoc Thuan ភេទប្រុស អាយុ ៣២ឆ្នាំ,៨-ឈ្មោះ Cao Huy Tai ភេទប្រុស អាយុ ៣២ឆ្នាំ ,៩-ឈ្មោះ Hoa Houi Phong ភេទប្រុស អាយុ ៣០ឆ្នាំ,១០-ឈ្មោះ Nguyen Van Tan ភេទប្រុស អាយុ៣៦ឆ្នាំ ពួកគេទាំង១០នាក់ជនជាតិវៀតណាម មានមុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅផ្ទះជួលលេខ ១៣១៦ វិថីព្រែកតាសេក ភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វារ ។

យោងតាមការពិនិត្យរបស់កម្លាំងបច្ចេកទេសកោសល្យវិច័យរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្នគ្រូពេទ្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សពនេះស្លាប់ដោយសារ ការចាក់និងកន្ត្រៃ»ដោយសារទំនាស់គ្នា ។ សពយកទៅបូជា នៅវត្តស្ទឹងមានជ័យ ។

បច្ចុប្បន្នករណីខាងលើ រួមទាំងជនសង្ស័យត្រូវបានប្រគល់ជូននគរបាលផ្នែកជំនាញព្រហ្មទណ្ឌ ខណ្ឌជ្រោយចង្វារដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *