រថយន្តនិងម៉ូតូបើកបុកគ្នា បាត់បង់ជីវិតមនុស្ស២នាក់ នៅក្រុងខេមរភូមិន្ទ

កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងម៉ូតូសណ្ដោងរទេះ មានទិសដៅបញ្ច្រាសទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណុចស្ពានអូស្រីស្រណោះ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទខេត្តកោះកុង បណ្ដាលអោយមនុស្សស្លាប់២នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ សីហា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ។

សមត្ថកិច្ចនិយាយថា អ្នកបើកបររថយន្តឈ្មោះ សៀន ពិសិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរតៃកុងឡាន មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បើកបររថយន្ដម៉ាក់Hyundai ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-5147 បើកបរពីកេីតមកលិច ត្រូវបានឃាត់ខ្លួននៅអធិកាដ្ឋាន។

ចំណែកអ្នកបើកបរម៉ូតូឈ្មោះម៉េង ហៀង អាយុ៤៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរម៉ូតូម៉ាកVIVAពណ៌ខ្មៅ គ្មានស្លាកលេខ បេីកបរពីរលិចទៅកេីត ក៏បុកគ្នាបណ្តាលឱ្យនាត់បង់ជីវិតនិងអ្នករួមដំណេីរ ឈ្មោះ លុនលីដង់  អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅជាមួយគ្នា ក៏បាត់បង់ជីវិត។

បច្ចុប្បន្នរថយន្ដ និងម៉ូតូ កម្លាំងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងខេមរភូមិន្ទ រង់ចាំដោះស្រាយនៅពេលក្រោយ ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *