កម្លាំងអន្ដរាគមន៍ខណ្ឌមានជ័យ ជិះម៉ូតូល្បាត ប្រទះឃើញម៉ូតូគួរឱ្យសង្ស័យប្រដេញឃាត់៥នាក់ យកមកសួរនាំ

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ខណៈកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានប្រទះឃើញម៉ូតូគួរឱ្យសង្ស័យ ក៏កាក់សួរតែក្រុមជនសង្ស័យបានព្យាយាមជិះរត់គេច តាំងពីផ្លូវវេងស្រេង រហូតដល់ផ្ដុំផ្សាដើមថ្កូវទើបឃាត់បាន៥នាក់មកសួរនាំកាលពីវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដំបូងកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ កំពុងជិះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿង ដែលជិះម៉ូតូគួរឱ្យសង្ស័យ ក៏កាក់សួរនាំតែជនសង្ស័យទាំង៦នាក់ព្យាយាមជិះរត់គេច រហូតដល់ម្ដុំផ្សាដើមថ្កូវ រួចបកមកវិញទើបសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បានបង្ហាញពីអត្តសញ្ញាណ និង ពាក់ព័ន្ធបទល្មើសកម្រិតណានៅឡើយ។

ក្រោយពីឃាត់ខ្លួនបានសមត្ថកិច្ចឆែករកឃើញសោអក្សរតេ ទុកសម្រាប់កាច់សោកម៉ូតូ សង្ស័យពាក់ព័ន្ធករណីលួច រួចនាំមកប៉ុស្ដិ៍ទាំងយប់ដើម្បីសាកសួរនិងកសាងសំណំរឿងបន្តតាមនីតិវិធីច្បាប់ ៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *