ម៉ូតូបុកគ្នាជាមួយគោយន្ត បណ្ដាលឱ្យបាត់បង់ជីវិតម្នាក់,របួសម្នាក់

កំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនាថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣៥នាទី នៅចំណុចភូមិថ្មីឃុំថ្មី ស្រុកទឹកឈូខេត្តកំពត នៅលើផ្លូវជាតិលេខ៣ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៩-១៤០ រវាងម៉ូតូនិងគោយន្ត បើកទិសដៅស្របគ្នាពីលិចទៅកើត ដល់ចំណុចខាងលើ ម៉ូតូបានបុកគោយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យបាត់បង់ជីវិតអ្នកបើកបរម៉ូតូ ឯអ្នកបើកបរគោយន្តបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចនិយាយថា អ្នកបើកបរម៉ូតូឈ្មោះប៊ុន សុវណ្ណាសៀង ភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិថ្មី ឃុំថ្មីស្រុកទឹកឈូខេត្តកំពត ម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ1GW-6331 ផលិតឆ្នាំ២០២០(មិនពាក់មួកសុវត្ថិភាព) បាត់បង់ជីវិតនៅកន្លែងកើតហេតុ ,អ្នករួមដំណើរឈ្មោះអង់ សំអាតភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់(មិនពាក់មួកសុវត្ថិភាព)បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។  

សមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ឯវត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីជាបណ្តោះអាសន្ន៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *