រថយន្តដឹកផ្លែឈើ និង រថយន្តហាយឡនឌ័រ បុកគ្នាបាត់បង់ជីវិតមនុស្ស៤នាក់

ព្រៃវែង ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង រវាងរថយន្តដឹកផ្លែឈើ និង រថយន្តហាយឡនឌ័រដោយបេីកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង បណ្តាលឱ្យមានមនុស្ស៤នាក់បានបាត់បង់ជីវិត ក្នុងនោះមានក្មេងស្រីទេីបតែមានអាយុ១ខួបម្នាក់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង ៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ។

ប្រភពបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង រវាងរថយន្តដឹកផ្លែឈើ ពណ៌ខៀវ ស្លាកលេខភ្នំពេញ1BT-5793 និងរថយន្តហាយឡនឌ័រ ពណ៌ទឹកប្រាក់ ដោយបេីកបរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង  ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ខាងកើតស្ពានអ្នកលឿង ក្បែរស្ថានីយ៍ប្រឹងឥន្ទនៈ PTT ស្ថិតក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង បណ្តាលឱ្យមនុស្ស៤នាក់បាត់បង់ជីវិត។

ប្រភពបន្តថា ប្អូនស្រីឈ្មោះ ឈឿន ម៉ាលីយ៉ា គាត់យុវជន ស.ស.យ.ក សង្កាត់- ក្រុងបាវិត ខេត្តស្វាយរៀង ដ៏សកម្មម្នាក់ ដែលតែងតែបញ្ចេញសកម្មភាពជួយសង្គមជាច្រើនកន្លងមក ឥឡូវបានគ្រោះថ្នាក់ចរាចរណ៍ បានបាត់បង់ជីវិតរួមមាន ពូបង្កើត មីងបង្កើត និងក្មួយបង្កើត ។

បច្ចុប្បន្នសមត្ថកិច្ចស្រុកស្រុកពាមរក៌ បានចាត់ការតាមនីតិវិធី ,ចំណែកយានយន្តទាំង២គ្រឿង ស្ទូចទៅរក្សាទុកដោះស្រាយនៅពេលក្រោយ៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *