អធិការរងខណ្ឌចំការមន វាយពលរដ្ឋម្នាក់មួយដៃសន្លប់ , ស្នងការប្រកាសចាត់ការមន្រ្តីតាមច្បាប់

ភ្នំពេញ ៖ បុរសម្នាក់បានរងនូវអំពើហិង្សាធ្ងន់ធ្ងរ ពីសំណាក់បុរសម្នាក់ ជាអធិការរងខណ្ឌចំការមន បានវាយបុរសនោះ មួយដៃដាច់ផ្ងារសន្លប់ឈឹង បានពលរដ្ឋជួយសង្គ្រោះ ហើយស្នងការភ្នំពេញ ប្រកាសចាត់ការមន្រ្តីរូបនោះតាមផ្លូវច្បាប់ ។ 

យោងតាមការបញ្ជាក់ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបង្ហាញនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះថា « មាការផ្សព្វផ្សាយថា កាលពីវេលាម៉ោង ជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន​ លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន​​ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ បើករថយន្ត PRIUS ទៅបុកខឿនផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀត ជិះម៉ូតូម៉ាក PCX ជាអធិការរង នគរបាលខណ្ឌចំការមន បានមកឃាត់រថយន្តហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់ រថយន្តខាងលើ ។ 

សមត្ថកិច្ចបន្តថា ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាលបើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រេីអំពេីហិង្សាលេីប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត ៕ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *