ម៉ូតូកង់បីបើកបុកម៉ូតូពីក្រោយ បណ្តាលឱ្យស្ត្រីម្នាក់ បាត់បង់ជីវិត នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់បី និងម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់បាត់បង់ជីវិត និងរងរបួសបុរសម្នាក់កើតឡើងនាថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧និង១០នាទីយប់ ត្រង់ចំណុចមុខក្រុមហ៊ុន វឌ្ឍនៈ លេីផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូកង់បី មិនស្គាល់ម៉ាក និង ស្លាកលេខ បេីកបរដោយឈ្មោះ មិនស្គាល់អត្ដសញ្ញាណ(បេីករត់គេចបាត់កំពុងស្រាវជ្រាវបន្ត) បេីកបរ លេីផ្លូវថៃហ្គ័រ  ទិសដៅជេីងទៅត្បូង ,លុះបេីកបរ មកដល់ត្រង់ ចំណុចកេីតហេតុខាងលេី បានជ្រុលទៅបុក ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1B-3470បេីកបរ ដោយឈ្មោះ នូ ហុងលាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកាន់យោ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពុងឆ្នាំង (របួសស្រាល) ។

សមត្ថកិច្ចបម្តថា អ្នករួមដំណើរពីក្រោយឈ្មោះ នូ សុផល្លី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរសំណង់ ស្នាក់នៅភូមិកាន់យោឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពុងឆ្នាំង បាត់បង់ជីវិតនៅកន្លែងកេីតហេតុ មានពាក់មួកសុវត្ថិភាព បេីកបរលេីផ្លូវថៃហ្គ័រក្នុងទិសដៅស្របគ្នា ។ សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកធ្វេីបុណ្យប្រពែណីខ្មែរ។ ចំណែកម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីចាត់ការនីតិវិធីបន្ត។

សមត្ថកិច្ចបញ្ជាក់ថា«មូលហេតុដែលបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ គឺអ្នកបេីកបរ ម៉ូតូកង់បី បេីកបរលឿនបុកម៉ូតូពីក្រោយខ្វះការប្រុងប្រយ័ត្ន»៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *