ជនមិនស្គាល់មុខបាញ់សម្លាប់២នាក់ប្តីប្រពន្ធ កំពុងលង់លក់ដំណេក នៅស្រុកខ្សាច់កណ្ដាល

កណ្តាល: ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ ប្រដាប់ដោយកាំភ្លើងវែងបាន លបបាញ់ប្រហារ២នាក់ប្តីប្រពន្ធ កំពុងលង់លក់ដំណេក លើគ្រែនៅក្រោមផ្ទះ នៅវេលាទាបភ្លឺថ្ងៃទី ១២ ខែ សីហា ២០២៣ ចំណុចក្រោមផ្ទះជនរងគ្រោះស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមរបាយការណ៍របានគរបាល ជនរងគ្រោះ០២នាក់ ទី១. ឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិ មុខរបរចិញ្ចឹមសត្វទា និងលក់ចំណីសត្វ មានទីលំនៅភូមិឃុំកើតហេតុ ជាប្តី និងទី២. ឈ្មោះ គល់ ហ៊ាន់ ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវរូវជាប្រពន្ធ។

វត្ថុតាងរកឃើញនៅក្បែរកន្លែងកើតហេតុ សំបកគ្រាប់កាំភ្លើងចំនួន០៩គ្រាប់ និងក្បាលគ្រាប់កាំភ្លើងចំនួន០៣គ្រាប់ ។ជនសង្ស័យចំនួន៣នាក់ (មិនស្គាល់អត្តសញ្ញាណ) ១នាក់ស្លៀកពាក់អាវយឺតដៃខ្លី ពណ៌ ប៉ារ៉ា ពាក់មួកស៊ីវិល(ឆាង)។

ប្រភពបានដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០យប់ ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ បាននាំចូលទៅសំរាន្តនៅលើគ្រែក្រោមផ្ទះរបស់ខ្លួនដូចសព្វដងចំណែកឯឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាកម្មករដើរប្រមូលពងទាក៏ដេកនៅលើគ្រែមួយទៀតក្បែរគ្រែជនរងគ្រោះចំហ៊ាងខាងលិច។ ចំណែកឯកូនរបស់ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាច ភេទប្រុស បានដេកនៅក្នុងបន្ទប់ជាមួយប្រពន្ធបន្ទប់ក្បែរគ្រែជនរងគ្រោះចំហ៊ាងខាងជើង និងកូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ម៉ៅ ឧត្តម បានដេកនៅលើផ្ទះជាមួយប្រពន្ធ។

លុះដល់វេលាម៉ោង ៣:២០ទាបភ្លឺស្រាប់តែមានជនសង្ស័យ៣នាក់ មិនស្គាល់អត្តសញ្ញាណបានចូលមកបាញ់ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ ករណីខាងលើនេះកម្លាំងសមត្ថកិច្ចខេត្ត ស្រុក និងជំនាញពាក់ព័ន្ធ កំពុងចុះពិនិត្យ និងស្រាវជ្រាវស្វែងរកជនសង្ស័យមកអនុវត្តន៍តាមនីតិវិធី៕ដោយ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *