ជំនាញខាងលួចទូរសព្ទអ្នកជំងឺ ក្នុងមន្ទីរពេទ្យត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់បានធ្វើសកម្មភាពចូលលួចយកទូរសព្ទរបស់អ្នកជំងឺ ក្នុងមន្ទីរពេទ្យព្រះកុសមៈសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ត្រូវបានប៉ូលិសឃាត់ខ្លួន នាវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈាននៅថ្ងៃទី១១សីហាឆ្នាំ២០២៣។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ទ្រី សុភ័ស ភេទប្រុស អាយុ ៣០ឆ្នាំ និង ២-ឈ្មោះ ទូចវាសនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ ខន គឹមលី ភេទប្រុស អាយុ ១៦ ឆ្នាំ បាត់បង់ទូរសព្ទម៉ាក OPPO និងឈ្មោះ ព្រីង សំរស់ ភេទប្រុសអាយុ ៣២ ឆ្នាំ បាត់បង់ទូរសព្ទម៉ាក Realme ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លូននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *