FBI បង្ក្រាបបុរសម្នាក់នៅរដ្ឋយូថា ទាក់ទិននឹងការគំរាមលោកបៃដិន និង លោកស្រីហារីស

បរទេស ៖ ទីភ្នាក់ងារ FBI អាមេរិក បាននិយាយថា «ភ្នាក់ងាររបស់ខ្លួនបានបាញ់បុរសម្នាក់នៅរដ្ឋយូថា (Utah) កាលពីថ្ងៃពុធទី៩សីហា ក្នុងអំឡុងការឆ្មក់បង្ក្រាប» ដែលប្រភពមួយនិយាយថា «បានកំណត់គោលដៅបុរសនោះពីបទគំរាមលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ,អនុប្រធានាធិបតី កាម៉ាឡា ហារីស និង ក្រុមមន្ត្រីអនុវត្តច្បាប់។

ភ្ញាក់ងារ FBI នៅទីក្រុងសល់លេក (Salt Lake City) បាននិយាយថា «ការបាញ់ប្រហារបានកើតឡើងនៅព្រឹកថ្ងៃពុធ ខណៈភ្នាក់ងារបានព្យាយាមចាប់ខ្លួន និងអនុវត្តដីកាឆែកឆេរ នៅឯផ្ទះមួយក្នុងសង្កាត់ប្រូវ៉ូ (Provo) ភាគខាងត្បូងនៃទីក្រុងសល់លេក»។

ប៉ុន្តែ FBI មិន​បាន​កំណត់​អត្តសញ្ញាណ​បុរស​នោះឬមួយ​និយាយ​ថា ​ហេតុអ្វី​បាន​ជា​ខ្លួន​កំពុងតាម​ចាប់​បុរសនោះនោះទេហើយFBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «FBI យកចិត្តទុកដាក់ខ្លាំងលើឧបទ្ទវហេតុបាញ់ប្រហារទាំងឡាយដែលពាក់ព័ន្ធនឹងភ្នាក់ងាររបស់យើងឬសមាជិកក្រុមការងារ» ដោយបានបន្ថែមថា «ឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យឡើងវិញ»។

ចំណែកមន្ត្រីសេតវិមានម្នាក់បាននិយាយថា លោកបៃដិន ដែលគ្រោងធ្វើទស្សនកិច្ចនៅរដ្ឋយូថានៅថ្ងៃពុធ ត្រូវបានគេរាយការណ៍ជូនសង្ខេបអំពីការវាយឆ្មក់របស់ FBI  ដោយរុញសំណួរបន្ថែមអំពីបញ្ហានេះទៅ FBI វិញ។

យោងតាមពាក្យបណ្តឹងសហព័ន្ធ ដែលបានចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយការិយាល័យរដ្ឋអាជ្ញាអាមេរិកសម្រាប់រដ្ឋយូថា «បានដាក់ឈ្មោះជនសង្ស័យថា ក្រេក រ៉ូបឺតសុន (Craig Robertson)»។ 

ពាក្យបណ្តឹងនោះសរសេរថា បុរសនេះបានបង្ហោះសារតាមអ៊ីនធឺណិតកាលពីខែកញ្ញា ដោយអំពាវនាវឱ្យធ្វើឃាតលោកបៃដិននិងលោកស្រីហារីស។ គាត់ក៏បានធ្វើការគំរាមកំហែងតាមអ៊ីនធឺណិតប្រឆាំងនឹងលោកបៃដិន នៅមុនដំណើរទស្សនកិច្ចរបស់គាត់ដែលបានគ្រោងទុកនៅរដ្ឋយូថា ។

បើតាមពាក្យបណ្តឹងបានបង្ហាញថា បុរសនោះក៏បានធ្វើការគំរាមកំហែងប្រឆាំងនឹងរដ្ឋអាជ្ញាម៉ាហាថែន (Manhattan) លោក អាល់វីន ប្រេក (Alvin Bragg) នៅពេលដែលលោកប្រេកបានដឹកនាំការស៊ើបអង្កេតបទឧក្រិដ្ឋទៅលើអតីតលោកប្រធានាធិបតី ដូណាល់ ត្រាំ និងបានធ្វើការគំរាមកំហែងប្រឆាំងនឹងអគ្គរដ្ឋអាជ្ញាអាមេរិក លោក មឺរីក ហ្គាលែន(Merrick Garland)៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *