តើរង្វាន់ឆ្នោត Mega Millions កើនដល់ ១,៥៥ ពាន់លានដុល្លារ មានសំណាងលើបុគ្គលណា?

បរទេស ៖ វាមិនមានរឿងអីអាថ៌កំបាំងនោះទេ ដែលឆ្នោត Mega Millions បានកើនឡើងដល់ ១,៥៥ ពាន់លានដុល្លារ ដោយធ្វើឱ្យវាក្លាយជាឆ្នោតរង្វាន់ធំបំផុតទីបីមិនធ្លាប់មានពីមុន នៅមុនការចាប់ឆ្នោតជាថ្មីនៅយប់ថ្ងៃអង្គារទី៨សីហានេះ។

ចំពោះទឹកប្រាក់រង្វាន់បានកើនឡើង ដោយសារតែគ្មានអ្នកមានលេខត្រូវគ្នានឹងលេខដែលឈ្នះទាំង ៦ ខ្ទង់របស់ឆ្នោតខាងលើ ចាប់តាំងពីថ្ងៃទី ១៨ ខែមេសា កន្លងទៅ ដែលស្មើនឹងការចាប់ឆ្នោត ៣១ លើកជាប់គ្នាដោយគ្មានអ្នកឈ្នះ។ 

ការចាប់ឆ្នោតដែលមានរយៈពេលជិត ៤ ខែអាចជាក្តីរីករាយខ្លាំងសម្រាប់អ្នកដែលទីបំផុតបានឈ្នះរង្វាន់ធំនេះ ដែលកំពុងជិតឈានទៅរកការបំបែកឯតទគ្គកម្មរង្វាន់ ២,០៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលអ្នកលេងនៅរដ្ឋកាលីហ្វ័រញ៉ា ជាអ្នកឈ្នះ។

លោក មឺលីន ស្មីត (Merlin Smith) ជាអ្នកវាយតម្លៃអចលនទ្រព្យចូលនិវត្តន៍ ដែលបានឈប់កាលពីថ្ងៃចន្ទនៅស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងមីននីប៉ូលីស (Minneapolis) ដើម្បីទិញឆ្នោត៥សន្លឹក បាននិយាយថា «វាជារឿងដ៏រីករាយ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​រំពឹង​ឈ្នះពេក អ្នក​នឹង​ខក​ចិត្ត​ខ្លាំង»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *