ថៅកែហាង(បារាំង)ជនជាតិវៀតណាមម្នាក់ ដេកស្លាប់ដោយសារថ្នាំញៀន

ភ្នំពេញ ៖ ថៅកែហាង(បារាំង)ជនជាតិវៀតណាមម្នាក់ ដេកស្លាប់ដោយសារប្រើថ្នាំញៀនលើសកម្រិត បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៥ខែសីហាឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទីល្ងាច នៅចំណុចផ្ទះលេខ៣១C ផ្លូវលេខ២២២ភូមិ៣សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អត្តសញ្ញាណសាកសពឈ្មោះ HATIEN BINH ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរម្ចាស់ហាងROYAL QUEENកាន់លិខិតឆ្លងដែនលេខC៧៩៤៨២២៦ ស្នាក់នៅកន្លែងកេីតហេតុខាងលើ។

ប្រភពបន្តថា មុនពេលកើតហេតុនៅថ្ងៃទី ០៥សីហាឆ្នាំ២០២៣ វេលាម៉ោង៤ល្ងាច កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីមេភូមិថា«មានមនុស្ស​ដេកស្លាប់​ក្នុងបន្ទប់»។ 

ក្រោយមកកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានចុះមកដល់ ហើយគ្រប់គ្រងកន្លែងកើតហេតុ បានរាយការណ៍ជូនព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ,ព្រហ្មទណ្ឌកម្រិតធ្ងន់ ,ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី និង គ្រូពេទ្យរាធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យពិនិត្យសពនៅនឹងកន្លែងកើតហេតុ ។

តាមការសន្និដា្ឋន និងវាយតម្លៃ របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យរាជធានីភ្នំពេញថា«សពស្លាប់ដោយសារ គាំងបេះដូង​ បណ្តាលមកពីប្រេីប្រាស់សារធាតុញៀនប្រភេទមេតហ្វេតាមីន»។បច្ចុប្បន្នសពតម្កល់នៅវត្តស្ទឹងមានជ័យ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *