ព័ត៌មានបឋម ៖ រថយន្ដដឹកកម្មកររោងចក្រ រេចង្កូតក្រឡាប់ធ្លាក់ខុសផ្លូវកៅស៊ូ នៅស្រុកសំ​រោងទង របួសធ្ងន់​-ស្រាលជាច្រើននាក់

កំពង់ស្ពឺ ៖ មានរថយន្ដ១គ្រឿងហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់2.5តោន អ្នកបើកបរឈ្មោះ គា ទីណាភេទប្រុស អាយុ​២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រសរុបជាង​៧០នា​ក់ បណ្តាលឱ្យក្រឡាប់របួសធ្ងន់​-ស្រាលជាច្រើននាក់ នៅព្រឹកថៃ្ងសៅរ៍ទី០៥ខែសីហាឆ្នាំ​២០២៣ វេលាម៉ោង០៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប៉ូលិសនិយាយថា មូលហេតុ​ រថយន្ដបើកបរ​ បាត់ម្ចាស់ការ​ ដោយធ្វើ​ដំណើរពីទិសខាងជើង-ទៅត្បូងមកដល់ចំណុចផ្លូវកោង​ រថយន្ដបត់ទៅកើតបណ្ដា​លអោយរេចង្កូតក្រ​ឡាប់ធ្លាក់ស្រែ ។ 

តាមការបញ្ជាក់ពី​ លោក​វរៈសេនីយ៍ឯក​ ឃុត​ សុផល​ អធិការស្រុកសំរោងទង​ អ្នករងរបួស​មានចំនួន​ជាង​៣០នាក់​ ធ្ងន់-ស្រាល​  ខណៈពេលនេះសមត្ថកិច្ចនគ​របាលបានកំពុងជួយសម្រួលនិងសង្រ្គោះបញ្ជូនទៅកាន់​មន្ទីរពេទ្យឯកជន-រដ្ឋ​  សង្រ្គោះ​បន្ទាន់​  ។

របាយការណ៍លម្អិតជូនបន្ដ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *