ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋមួយខ្នង នៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះពលរដ្ឋកើតឡើងនៅផ្លូវបេតុង ភូមិទួលសំបូរ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង​ ០២និង១៥ នាទី ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះដូង សារឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ។ ប្រភេទសំណង់សំណង់ដែលឆេះសង់អំពីឈើលើ ថ្មក្រោម មានទំហំ ០៦ម៉ែត្រគុណនឹង០៧ម៉ែត្រ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឬរងរបួសដល់មនុស្សឡើយ ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​រាជធានីភ្នំពេញចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង ១២ម៉ែត្រគូប និងរថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៦ម៉ែត្រគូប ហើយពន្លត់ចប់​នៅម៉ោង ០២និង៥០នាទី នាថ្ងៃខែ ឆ្នាំដដែល៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *