ទីតាំងអ៉ិនធើណែតអនឡាញមួយកន្លែងបានបើកដំណើរការមិនខ្លាចញញើតអាជ្ញាធរឡើយ

ភ្នំពេញ៖ ទីតាំងអ៉ិនធើណែតដែលបង្កប់មានការភ្នាល់បាល់មួយកន្លែងបានបើកដំណើរការយ៉ាងរលូន មិនខ្លាចញញើតពីសំណាក់អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរជំនាញពាក់ព័ន្ធនោះឡើយ។ ដែលបង្កភាពអសន្តិសុខ ទាំងយប់ទាំងថ្ងៃដូច្នេះប្រជាពលរដ្ឋដែលមានផ្ទះរស់នៅក្បែរទីតាំងនោះសំណូមពរដល់អាជ្ញាធរមូលដ្ឋានពិសេសអាជ្ញាធរប៉ុស្តិ៍សង្កាត់ និងខណ្ឌជួយត្រួតពិនិត្យនិងចុះបង្ក្រាបចំពោះទីតាំងនេះផង។

ជាក់ស្ដែងទីតាំងបើកល្បែងស៊ីសង ស្ថិតនៅផ្ទះលេខ 29E0 តាមបណ្ដោយផ្លូវលេខ 109 សង្កាត់វាលវង់ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់និងបៀរក្រាតដ៏ធំមួយកន្លែងនេះសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរប៉ុស្តិ៍រដ្ឋបាលនិងខណ្ឌជួយត្រួតពិនិត្យនិងចុះបង្ក្រាបចំពោះទីតាំងនេះផង។ដែលទីតាំងនេះបង្ករភាពអសន្តិសុខដោយមានក្មេងៗស្ទាវប្រមូលផ្ដុំគ្នាចេញចូលទាំងយប់ទាំងថ្ងៃបង្ករភាពអាណាធិបតេយ្យ។

សូមជម្រាបជូនផងដែរថាល្បែងស៊ីសងគឺជាដើមចមដែលធ្វើឲ្យមានបទល្មើសលួចឆក់ប្លន់ បង្កភាពអាណាធិបតេយ្យអសន្តិសុខនៅក្នុងសង្គមដូចដែលមានចែងនៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរទៅដល់លោកថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌល៧មករា និងវរសេនីយឯក ថេត ស៉ីថុន អធិការនគរបាលខណ្ឌ គួរមានវិធានការចំពោះទីតាំង បើកល្បែងស៊ីសងនេះផង៕

Leave a Reply

Your email address will not be published. Required fields are marked *