កម្លាំងអាវុធហត្ថបង្ហាញមុខជនសង្ស័យ៣នាក់ មុនបញ្ជូនឡើងតុលាការ

បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ហាញមុខជនសង្ស័យ៣នាក់ មុនបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហាឆ្នាំ២០២៣ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា វេលាម៉ោង១១និង៤០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បើកប្រតិបត្តិការបង្រ្កាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួននៅចំណុចចម្ការ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

លោកបន្តថា ជនសង្ស័យទាំង៣នាក់ រួមមាន ១-ឈ្មោះ សុដា ផល្លា ហៅក្តាម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរជាងផ្សាដែក បច្ចុប្បន្នរស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ២-ឈ្មោះ សារ៉ូ សំណាង ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និង ៣-ឈ្មោះផា សុផល ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

វត្ថុតាងចាប់បានរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,៩០ក្រាម(មួយក្បៀសកៅសិបក្រាម), -ម៉ូតូ ចំនួន ០២គ្រឿងនិងទូរសព្ទ ចំនួន ០២គ្រឿង។

ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យ ទាំង៣នាក់បានសារភាពថា «ពួកខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន»៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *