ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់ រឹបអូសគ្រឿងញៀនជិត៥គីឡូក្រាម

ភំ្នពេញ ៖ នគរបាលការិយាល័យ(ក១) របស់មន្ទីប្រឆាំងបទល្មើសគ្រឿងញៀន ចុះស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញារក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជិត៥គីឡូក្រាមកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០១និង២៥នាទី នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញហេីយបង្ហាញមុខនាថ្ងៃទី៣សីហាឆ្នាំ២០២៣។ 

សមត្ថកិច្ចនិយាយថា​ ការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើនេះ ដោយមានការសម្របសម្រួលពីលោក វង្សសាវ៉ាត ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ដែលដឹកនាំលោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មីនាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ(ក១) នៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបនិងចាប់ខ្លួនមុខសញ្ញាជនជាតិចិនតៃវ៉ាន់ និងដកហូតវត្ថុតាងម្សៅហ្មត់ពណ៌សមួយចំនួន។ 

សមត្ថកិច្ចបន្តថា​ ជនសង្ស័យ៣រួមមាន ១-ឈ្មោះ  ចេន ហុងយេន (Chen Hong Yen) ភេទប្រុស ជនជាតិចិនតៃវ៉ាន់,២-ឈ្មោះ ចេន កៃស៊ាន ( Chen Kai Xang) ភេទប្រុស ជនជាតិចិនតៃវ៉ាន់និង៣-ឈ្មោះ ចេន យីទីង ( Chen Yi Ting) ភេទស្រី ជនជាតិចិនតៃវ៉ាន់។ ដកហូតវត្ថុតាងរួមមាន Ketamin សរុបរួមសារធាតុញៀន ទម្ងន់ ៤គីឡូ៨៦៦ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ នៅថ្ងៃទី៣សីហាឆ្នាំ២០២៣ ចាត់ការតាមនីតិវិធី៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *