ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយល្វែង នៅខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះពលរដ្ឋ កើតឡើងនៅផ្ទះលេខ២៤៨ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ កាលពីវេលាម៉ោង​០៦និង៣០នាទីព្រឹក  ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះសារី វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមេធាវី  ។ ផ្ទះដែលឆេះសង់អំពីថ្មបេតុង មានទំហំ០៥ម៉ែត្រគុណនឹង២០ម៉ែត្រ បណ្តាលឱ្យឆេះបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់ រួមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន តែពុំឆេះរាលដាលដល់អ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញចំនួន ០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡានស្មើនឹង ២០ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យសាលាខណ្ឌឬស្សីកែវចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ០៤ម៉ែត្រគូប ហើយពន្លត់ចប់​នៅម៉ោង០៧និង២០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *