​ សមត្ថកិច្ចដេញចាប់ចោរឆក់ម្នាក់ ផ្អើលទាំងយប់

ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ដែលកំពុងនិយាយទូរសព្ទតាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ចំណោម២នាក់ជិះម៉ូតូមកឆក់យក ហើយក៏បើករត់ត្រូវបានបុរសម្នាក់ហក់ធាក់ឱ្យដួលនិងចាប់វ៉ៃឡើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៤ សីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវលេខ២៨២កែងផ្លូវលេខ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងឡើយគេឃើញជនជាតិបរទេសចិន ជាបុរសបានដើរនិយាយទូរសព្ទតាមបណ្ដោយផ្លូវលេខ២៨២ទិសដៅពីលិចមកកើត។ខណៈមកដល់ចំណុចកើតហេតុកខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ Scoopy ទៅវិញទៅមក ពីខាងក្រោយហើយក៏ធ្វើសកម្មភាពឆក់ទូរសព្ទដៃបានហើយក៏ជិះរត់ ។

ខណៈពេលនោះជនរងគ្រោះក៏បានស្រែកឆាឡោឮដល់ប្រជាពលរដ្ឋឃើញក៏មានបុរសម្នាក់ហក់ធាក់ដួលព្រមទាំងចាប់វ៉ៃឡើងទ្រមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច  ហើយជនរងគ្រោះដែលជាជនជាតិចិន បានរើសយកទូរសព្ទវិញព្រមទាំងទាត់ធាក់ជនសង្ស័យប៉ុន្មានជើងហើយក៏ដើរចេញទៅបាត់ មិនទាន់ដាក់ពាក្យបណ្តឹងនៅឡើយ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះពេជ្រ ប៉ារីស ហៅអាឡុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបលក់បាយស្នាក់នៅផ្ទះលេខ៨៣ ផ្លូវឌឿងហែម សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ។ ដកហូតម៉ូតូ១គ្រឿង Scoopy ពណ៌ស ស៊េរីឆ្នាំ 2022 ពាក់ស្លាកលេខក្លែងក្លាយម៉ាកHONDA CREA ពណ៌ខ្មៅ ស្លាកលេខ1KH-6627 ជារបស់ជនសង្ស័យធ្វើសកម្មភាព និង ទូរសព្ទ១គ្រឿងជារបស់ជមសង្ស័យ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននគរបាលរដ្ឋបាលប៉ុស្តិ៍បឹងកេងកងទី១ យកទៅសួរនាំនិងចាត់ការតាមីតិវិធី៕ (ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *