ស្លាប់២នាក់ របួស២នាក់ ក្នុងចំណោមអ្នកទេសចរណ៍ ៤៣នាក់ នៅទឹកជ្រោះឱម៉ាល់

កំពត ៖ តាមព័ត៌មានបឋមបានបង្ហាញថា មនុស្ស២នាក់បានបាត់បង់ជីវិត និងរបួស២នាក់ ក្នុងហេតុការណ៍ ជំនន់ទឹកភ្លៀង នៅតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

តាមព័ត៌មានបានបង្ហាញថា នៅវេលាម៉ោង ១០យប់ ឆ្លងចូលដល់ថ្ងៃអាទិត្យ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ មានករណីជន់ទឹភ្លៀង នៅទឹកជ្រោះឱម៉ាល់ បោកមនុស្សធ្លាក់ក្នុងទឹកជ្រោះ ។

ប្រភពបន្តថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣វេ លាម៉ោង២រសៀល មានភ្ញៀវទេសចរណ៍ជនជាតិខ្មែរចំនួន៤៣នាក់ ស្រីចំនួន១២នាក់ អញ្ជើញមកពីភ្នំពេញ និងខេត្តតាកែវ មកបោះតង់សម្រាក នៅអមសងខាងជ្រោះឱម៉ាល់ លុះដល់ម៉ោងកើតហេតុខាងលើ មានភ្លៀងមួយមេយ៉ាងធំបានបោកបក់តង់និងមនុស្សធ្លាក់ ក្នុងទឹកជ្រោះ ។

ជនរងគ្រោះមាន ឈ្មោះកែន ស្រីរត្ន័ ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ( រកឃើញសាកសព)  និងឈ្មោះផន ស្រីខួច ភេទស្រី អាយុ១៩ឆ្នាំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តកែវ ( មិនទាន់រកឃើញ ) និងរបួសចំនួន០២នាក់  ១ ឈ្មោះសុង ទីមធន ភេទប្រុស អាយុ២៣ឆ្នាំ ខេត្តតកែវ និង២ឈ្មោះ សីហា ភេទប្រុស អាយុ២២ឆ្នាំ ខេត្តតាកែវ ៕ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *