លម្អិតករណី បុរសម្នាក់ត្រូវមនុស្សក្រុមបាញ់ស្លាប់ នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ បុរសម្នាក់ត្រូវមនុស្សក្រុមបាញ់សម្លាប់ កាលពីវេលាម៉ោង​ ១និង៣០នាទី​រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣​ នៅចំណុចមុខសាលា HOME OF ENGLISH ផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ។ 

ជនរងគ្រោះមានឈ្មោះ​ MINH HUNG KHUOU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់លេខ០៨-១១ ខុនដូរGOLDEN ONE ផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។៕ក្រិមជនសង្ស័យ មានចំនួន៤នាក់ភេទប្រុស​ ( មិនស្គាល់អត្ដសញ្ញាណ​ )​ ប្រើមធ្យោបាយ​រថយន្ត១គ្រឿង​ ម៉ាកLexus NX200T ពណ៌ស និងម៉ូតូ០១គ្រឿង​ ម៉ាកឃ្លីក​ ។ 

សមត្ថកិច្ចបាន ប្រមូលវត្ថុតាងរួមមាន – សំបកគ្រាប់កាំភ្លើង – កាំបិតចុងស្រួចចំនួន២ដើម – ក្រាមសថ្លា១កូនថង់ផ្លាស្ទិច- ម្សៅក្រាមនៅក្នុងចានចំនួន២នៅ លើតុក្នុងបន្ទប់ ជនរងគ្រោះ – ដបទឹក១ចោះគំរបដោតទុយោបឺត និងបំពង់បឺត។

ដំណេីររឿងហេតុបានបង្ហាញថា យោងតាមការបំភ្លឺរបស់មិត្តជនរងគ្រោះឈ្មោះ វ័រ ដុងស៊ឹម អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម បានឲ្យដឹងថា: មុនពេលកើតហេតុខ្លួនបានទិញនំបុ័ងពីម្តុំផ្សារអូឡាំពិក មកឲ្យជនរងគ្រោះ នៅបន្ទប់លេខ ៨១១ សណ្ឋាគារ ហ្គោលដែនវ័ន អាគារ​លេខ៤១EO ផ្លូវ​៣៦០​ សង្កាត់​ទួលស្វាយព្រៃ​១​ ខណ្ឌ​បឹងកេងកង​ ។ ​ 

ក្រោយមកលឺជនរងគ្រោះនិយាយទូរស័ព្ទជាភាសាវៀតណាម “អូខេ ខ្ញុំចុះទៅហើយ” បន្ទាប់មកប្រហែល២០នាទី ស្រាប់តែខាងទទួលភ្ញៀវខុនដូរ ឡើងមកប្រាប់ថា មិត្តភ័ក្តបង ត្រូវបានគេបាញ់ស្លាប់ហើយ ទើបខ្លួនរត់ចុះ មកមើលឃើញថាពិតមែន ។ 

បន្ទាប់​មកសមត្ថកិច្ច​ យេីង​ទទួលបានពត៍មាន​ ចុះដល់កន្លែងកេីតហេតុ​ ធ្វេីការត្រួត​ពិនិត្យ​ជុំវិញ​កន្លែងកេីតហេតុ​ និងឆែកកាំមេរ៉ាសុវត្ថិភាព​ ឃេីញជនរងគ្រោះដេីរមកដល់ភ្លេីងស្ដុប​ ផ្លូវ១៦៣​ កែង៣៦០​ក្បែរ​ធនាគាប្រាសាក់​ ពេលនោះក៏មានជនសង្ស័យ០២នាក់​ជិះម៉ូតូ​០១គ្រឿង​ម៉ាកឃ្លីក​ មិនច្បាស់ផ្លាកលេខ​ ជនសង្ស័យអង្គុយក្រោយ​ ចុះមកដេីររកជនរងគ្រោះ​ ពេលនោះជនរងគ្រោះបានដកកាំបិត​ ពីក្នុងកាបូប​ ហេីយជនសង្ស័យនោះបានដកកាំបិត​ កាប់គ្នាទៅវិញទៅមក​ បន្ទាប់មកក៏មានបក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត ​បានចុះពីលេីរថយន្ដ​ ម៉ាកLexus NX200T ពណ៌ស​ ។

បន្ទាប់មកជនរងគ្រោះក៏រត់គេចខ្លួន​ មកដល់មុខសាលាហូម​ ផ្លូវ៣៦០​ ក៏ត្រូវបានបក្ខពួកជនសង្ស័យម្នាក់ទៀត​ រួមនិងជនសង្ស័យដែលជិះម៉ូតូខាងក្រោយ​ បានដក់កាំភ្លេីងមិនស្គាល់ម៉ាក​ បាញ់ទៅលេីជនរងគ្រោះ​ ត្រូវចំដេីមដៃខាងឆ្វេង​ និងត្រូវចំក្រោមក្លៀកខាងឆ្វេង​ ដួលស្លាប់នៅកន្លែងកេីតតែម្ដង។ បន្ទាប់​មកក្រុមពួកជនសង្ស័យ​ បានរថយន្ដ​ និងម៉ូតូគេចខ្លួនបាត់​ ។  ​បច្ចុប្បន្ន​សាកសពជនរងគ្រោះ​តម្កល់នៅវត្តស្ទឹងមានជ័យ​ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌមានជ័យ​ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *