Update : ឆេះភោជនីយដ្ឋានពន្លឺថ្មី ខូតខាតជាង៥០ម៉ឺនដុល្លារ ដោយសារស្នាដៃចៅ

រតនៈគីរី ៖ ក្រោយការស្រាវជ្រាវ ករណីឆេះភោជនីយដ្ឋានពន្លឺថ្មី នៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី កាលពីវេលា ម៉ោង១១និង៣០យប់រំលងអធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ គឺដោយសារចៅជាអ្នកដុត ។ 

សមត្ថកិច្ចឱ្យដឹងថា សមត្ថកិច្ចខេត្តបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ងួន លីហេង អាយុ១៧ឆ្នាំ នៅថ្ងៃទី២៨ ខែកក្កដា ជាចៅបង្កើតរបស់ម្ចាស់ទីតាំងរងគ្រោះខាងលើ ។ ជនសង្ស័យសារភាពថា ខ្លួនលួចដុតភោជនីយដ្ឋានខាងលើ ដោយសារខឹងជីតា កាត់កាលខ្លួន ។

ទីតាំងខាងលើ ជាភោជនីយដ្ឋានខ្នាតធំ មានម្ចាស់ទីតាំងឈ្មោះ ងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ ត្រូវបានឆាបឆេះស្ទើរអស់ទាំងស្រុង ដោយគិតជាទឹកប្រាក់ ប្រមាណជាង៥០ម៉ឺនដុល្លារ (អាមេរិក)។ ដំបូងឡើយស្មានតែឆ្លងចរន្តអគ្គីសនី តែក្រោយការសង្ស័យ ទើបឈានបើកការស្រាវជ្រាវ រកការពិតជាចៅអ្នកលួចដុត ។ ករណីនេះពុំបណ្ដាល ឱ្យរងគ្រោះដល់មនុស្សនោះទេ ដោយសមត្ថកិច្ចអន្តរាគមន៍ប្រើប្រាស់ឡានទឹកអស់ជាង៤០ឡាន៕ ដោយ ៖ ចាប សំអាន 

Leave a Reply

Your email address will not be published. Required fields are marked *