ភ្នំពេញ៖ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ បានបញ្ចេញទស្សនដោយក្តីរីករាយជាមួយការបំផុសគំនិត ដាំដើមឈើទាំងអស់គ្នា។ លោក ឃិត ឈឿន ថ្លែង អបអររដ្ឋាភិបាលអាណត្តិថ្មីដោយដាំដើមឈើ។ ដីកសិកម្មគ្រប់កន្លែងអាចចម្រុះដោយឈើប្រណិត ដើមឈើអាយុវែង។ នៅតាមទីសាធារណៈ ផ្លូវថ្នល់ សាលារៀន វត្តអារាម មន្ទីរក្រសួង … គួរបំផុសការដាំនិងថែទាំអោយបានច្រើន។ ការបណ្តុះកូនឈើ ល្អជាងទៅគាស់កូនឈើពីព្រៃយកមកដាំ។ ស្ថានីយ៍បណ្តុះកូនឈើគ្រប់កន្លែងគួរចែកជូនប្រជាជនក្នុងតម្លៃថោក។
លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ បន្តថាចង់ឃើញផែនការ5ឆ្នាំដាំដើមឈើ យើងមានប្រជាជនកម្ពុជា17លាននាក់ យើងមានពេល5ឆ្នាំ ប្រហាក់ប្រហែល 1827ថ្ងៃ សំរាប់ដាំដើមឈើ។ ត្រឹមតែ1%_2%នៃប្រជាជនកម្ពុជាដាំដើមឈើមួយដើមក្នុងមួយថ្ងៃ 5ឆ្នាំក្រោយអ្នកនឹងឃើញកម្ពុជាដ៏ខៀវស្រងាត់ហើយ។ កាត់បន្ថយការកាប់ព្រៃ បើមិនមានការចាំបាច់ដើម្បីអភិវឌ្ឍន៍ទេ ដីកសិកម្មនៅសល់ច្រើនណាស់។
លោក ឃិត ឈឿន បញ្ជាក់ថា ៖កូនឈើមួយដើមតម្លៃមិនបានស្រាបៀមួយកំប៉ុងទេ កាត់បន្ថយស្រាមួយកំប៉ុងដូរបានការវិនិយោគឈើមួយដើមហើយ 10_20ឆ្នាំក្រោយតម្លៃរាប់រយ រាប់ពាន់ដុល្លា វាមិនទាមទារកាថែទាំច្រើនទេ កុំតែទៅកាប់បំផ្លាញវា។ លើកទឹកចិត្តអោយអ្នកដាំមានសិទ្ធអាស្រ័យផលដោយស្របច្បាប់ទៅ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក ឃិត ឈឿន ជាអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ មាន សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 /086302343/ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត !៕