នៅសុខៗភ្លើងឆេះផ្ទះ អ្នកលក់គុជខ្យង នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះពលរដ្ឋ កើតឡើងនៅផ្ទះលេខ១៣៥ DEo -E៣  ផ្លូវលេខ៣៦០ ក្រុម៤០ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញនៅវេលាម៉ោង​ ០៥និង៣៥នាទីព្រឹក ថ្ងៃពុធ ទី២៦ខែកក្កដា ឆ្នាំ២០២៣ មិនទាន់ដឹងមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ  ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះម៉ៅ តារា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គុជខ្យង ។ ផ្ទះល្វែងដែលឆេះសង់អំពីថ្មបេតុង មានទំហំ០៤ម៉ែត្រ គុណនឹង១៦ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារប្រើប្រាស លើផ្ទះជាន់ទី០៣អស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​រាជធានីភ្នំពេញចំនួន០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១២ ម៉ែត្រគូប និងរថយន្តជំនួយរបស់ផ្សារទំនើបអូឡាំព្យាចំនួន២គ្រឿងពុំបានប្រើប្រាសទឹក ហើយពន្លត់ចប់​នៅម៉ោង ០៦និង៣០នាទី នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *