លោក ឃិត ឈឿន បង្ហាញរូបថត អនុស្សាវរីយ៍ ជាមួយ មិត្តរួមការងារជាអ្នកបកប្រែ សម័យអ៊ុនតាក់

ភ្នំពេញ ៖ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ បានបង្ហាញរូបភាព មួយសន្លឹក ក្នុងសម័យអ៊ុនតាក់ ជាពេលដែលលោក បានធ្វើជាអ្នកបកប្រែ ស្ថិតក្នុងវ័យប្រមាណ៣១ឆ្នាំ។ ជាមួយរូបថតដោយលោក សរសេរថា ៖ មិត្តរួមការងារជាអ្នកបកប្រែ សម័យអ៊ុនតាក់។ ភ្ជាប់ជាមួយខ្លឹមសារ ដែលលោក បានសរសេរ នៅលើបណ្តាញសង្គមហ្វេសបុកថា ៖  

“ជាប្រជាជនកម្ពុជាមួយរូប ខ្ញុំមិនដែលខកខានសូម្បីតែម្តងក្នុងការចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងពួកយើង”។

លោក ឃិត ឈឿន បន្ថែមថា “សង្ឃឹមថាពីមួយអាណត្តិទៅមួយអាណត្តិ នឹងបានតំណាងរាស្រ្ត ដែលចេះយកចិត្តទុកដាក់ចំពោះ ទុក្ខលំបាករបស់ប្រជាជន។ សេដ្ឋកិច្ចរីកចំរើន ប្រជាជនមានការងារធ្វើ រស់នៅមានសុវត្តិភាព មានសិទ្ធិសេរីភាពទៅតាមច្បាប់កំណត់ ប្រកបរបររកស៊ីដោយសុចរិកទៀងត្រង់ មិនរងការគៀបសង្កត់ពីបុគ្គលមានអំណាចខុសពីច្បាប់រដ្ឋ… នោះគឺបំណងប្រាថ្នារបស់ប្រជាជនស្លូតត្រង់”។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក ឃិត ឈឿន ជាអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ មាន សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354  /086302343/ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត !៕

Leave a Reply

Your email address will not be published. Required fields are marked *