សមាគមរាជសីហ៍ ដែលបានចូលរួមអង្កេតការណ៍បោះឆ្នោត ចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ ៖ សមាគមរាជសីហ៍ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានមើលឃើញថា«ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខរបៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង»។

គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញលទ្ធផលជាបណ្ដោះអាសន្នថាមានចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតទៅដល់ចំនួន ៨,១៧៧,០៥៣នាក់ ស្មើនឹង ៨៤.២១%។

សមាគមរាជសីហ៍ ក៏បានគាំទ្រនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ(សូមអានសេចក្តីថ្លែងការណ៍)៕(ហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *