ភ្លើងឆេះផ្ទះ គ្រូទាយម្នាក់ នៅខណ្ឌសែនសុខ មិនទាន់ដឹង មូលហេតុ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះគ្រូទាយម្នាក់ កើតឡើងនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ នាវេលាម៉ោង​ ០៤ទៀបភ្លឺ  ថ្ងៃចន្ទ ៧កើតខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ មិនទាន់ដឹងមូលហេតុ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះដួង រតនា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរគ្រូទាយ ។ ផ្ទះដែលឆេះសង់អំពីថ្មបេតុង មានទំហំ០៤ម៉ែត្រគុណនឹង១៦ម៉ែត្រ នៅផ្ទះល្វែងជាន់ទី០៣ ចំនួន០១ល្វែងលើ បណ្តាលឱ្យឆេះសម្ភារប្រើប្រាស់អស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ ។

ភ្លាមនោះមានរថយន្តការិយាល័យ​អគ្គិភ័យ​រាជធានីភ្នំពេញ ចំនួន ០៥គ្រឿងរួមទាំងប្រភេទរថយន្តជណ្តើរវែងផង ដោយប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង ២០ម៉ែត្រគូប ហើយពន្លត់ចប់​នៅម៉ោង ០៥នឹង៣០នាទី នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *