ភ្លើងឆេះផ្ទះជួលកាត់ដេរ អស់ឡាន១គ្រឿង, ម៉ូតូ២គ្រឿងនិងសម្ភារមួយចំនួន

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​ឆេះផ្ទះពលរដ្ឋ កើតឡើងនៅចំណុចផ្ទះលេខ ១២E0 ផ្លូវលេខ៣១៨ ក្រុម១៩ ភូមិ០៣សង្កាត់ទួលស្វាយព្រៃទី០១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ កាលពីនៅវេលាម៉ោង​ ០១និង២៥នាទីអធ្រាត្រ  ថ្ងៃសៅរ៍ទី២២ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមូលហេតុកំពុងស្រាវជ្រាវ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះអៀន សុខម (ម្ចាស់ផ្ទះជួល) ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខែ្មរ មុខរបរអ្នកកាត់ដេរសំលៀកបំពាក់ ។ ផ្ទះដែលឆេះសង់អំពីថ្មបេតុង ទំហំ ០៥ម៉ែត្រគុណនឹង១៦ម៉ែត្រ បណ្តាលឱ្យឆេះសម្ភារជាន់ផ្ទាល់ដីអស់មួយចំនួន រួមមានម៉ូតូចំនួន ០២គ្រឿង ,រថយន្ត Toyota vitz ចំនួន ០១គ្រឿង (ខូចខាតប្រហែល50%) ហើយឆេះរាលដល់ផ្ទះអ្នកក្បែរខូចខាតសម្ភារៈប្រហែល១០% តែមិនមានមនុស្សរងរបួសឬស្លាប់ឡើយ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញ ចំនួន១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៣ឡាននិងមានរថយន្តជំនួយរួមមាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ហើយពន្លត់ចប់​នៅម៉ោង ២:២៥នាទី នាថ្ងៃខែឆ្នាំដដែល៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *