ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង

ព្រៃវែង ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជា ផល្គុន ជា សុមេធី បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅពហុកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការបង្កើតពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង គឺជាការចូលរួមចំណែកកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យកីឡាបំផុសស្មារតីសាមគ្គីភាពចំណងមិត្តភាព របស់យុវជននៅទូទាំងប្រទេស ជាពិសេសក្នុងការជំរុញលើកទឹកចិត្តយុវជនគ្រប់រូប ដែលជាកោសិកាសង្គម ឱ្យងាកមកគាំទ្រ ស្រលាញ់ និងលេងកីឡា ដើម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

តាមរយៈរបាយការណ៍របស់ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាងគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង ឆ្នាំ២០២៣ បានបញ្ជាក់ថា មហាជនជាពិសេសយុវជនក្នុងខេត្តព្រៃវែង ចូលចិត្តលេងកីឡាជាប្រចាំ។ 

ជាក់ស្តែងក្នុងការប្រកួតឆ្នាំ២០២៣ នេះសន្ទុះនៃការចូលរួមដាក់ពាក្យប្រកួតមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលខ្លីសោះគ្រាន់តែកីឡាបាល់ទាត់បានដាក់ពាក្យចូលរួមប្រកួតរហូតទៅដល់ ៤២ក្រុម កីឡាបាល់ទះមានចំនួន ១៣ក្រុម កីឡាប៉េតង់មាន ចំនួន ៤៩ក្រុម និងកីឡាវាយសីមាន ចំនួន ២៤ក្រុម។ 

នេះបង្ហាញឱ្យឃើញថា ការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង ឆ្នាំ២០២៣ ទទួលបានការគាំទ្រច្រើនពីសំណាក់បណ្តាក្រុម/ក្លិប គ្រឹះស្ថានសិក្សា ទូទាំងខេត្ត ក៏ដូចជាមហាជនទូទៅផងដែ៕(ហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *